ភ្នំពេញៈ ព្រឹកចន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តកម្មវិធី « កុមាររៀនកុមារចេះ » នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ការប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពអប់រំកុមារកម្រិតបឋមសិក្សា ដែលជាមូលដ្ឋានគ្រឹះមួយទ្រទ្រង់ការរៀនអក្សរនិងលេខរបស់កុមារ និងការបង្រៀននៅកម្រិតសិក្សាថ្នាក់បន្តបន្ទាប់។ កម្មវិធី «កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្លងមក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះថា “ យើងទាំងអស់គ្នាអាចធានាបានថា នៅគ្រប់សាលារៀនក្នុងប្រទេសកម្ពុជាកុមាររៀនកុមារចេះ ”។ “កុមាររៀនកុមារចេះ” បង្កើតដោយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលចំនួន ១៥ស្ថាប័ន ។ កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅបឋមសិក្សានៃកម្មវិធី «កុមាររៀនកុមារចេះ» រួមមាន សៀវភៅណែនាំសម្រាប់...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។