Skip to main content

Posts

Showing posts from March, 2020

ស្រុកជុំគិរី ខេត្តកំពត បានក្លាយជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង

  ការប្រកាសនេះក្រោយ​អធិបតី ឯឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ  ការប្រកាសនេះក្រោយ​អធិបតី ឯឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ នៅ​ថ្ងៃសុក្រនេះ ស្រុកជុំគិរី ខេត្តកំពត បានប្រកាសទទួលស្គាល់ជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ឬស្រុក ODF ទីប្រាំនៅកម្ពុជា។ ការប្រកាសនេះក្រោយ​អធិបតី ឯឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ភូ លិ អភិបាលរងនៃគណៈអភិបាលខេត្តកំពត មន្ត្រីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ លក្ខខណ្ឌជម្រុញឱ្យស្រុកជុំគីរី ខេត្តកំពង់កំពត បានក្លាយជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ដោយសារប្រជាពលរដ្ឋក្នុង​ឃុំនីមួយៗយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ នៅតាមផ្ទះ បែងចែក និងទុកដាក់សំរាម ឬកាក់សំណល់បានយ៉ាងត្រឹមត្រូវ មានទម្លាប់អនុវត្តអនាម័យលាងដៃនឹងសាប៊ូ ព្រមទាំងចូលរួមផ្សព្វផ្សាយនឹងទប់ស្កាត់មិនឱ្យមាន សកម្មភាពបន្ទោបង់ក្រៅបង្គន់អនាម័យ។ ស្របគ្នានឹងសកម្មភាពរបស់ប្រជាពលរដ្ឋនេះដែរ ស្រុកជុំគិរីទទួលបានជោគជ័យ ក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក៏ដោយសារការចូលរួមលើកម្ពស់បញ្ហាអនាម័យពីអង្គការមួយចំនួ

រូបថត ២៥០សន្លឹកពីទិដ្ឋភាពសង្គមរបស់និស្សិតសារព័ត៌មាននឹងតាំងបង្ហាញនៅខែឧសភាខាងមុខ

សន្នីសីទសារព័ត៌មានស្តីពីកម្មវិធីតាំងពិព័រណ៍រូបថត នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍មានប្រសាសន៍ (រូបភាព DMC Photo Festival)   ភ្នំពេញ: ពិព័រណ៍រូបថតរបស់និស្សិតសារព័ត៌មាន នៃដេ ប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភាខាងមុខ ផ្តោតលើប្រធានបទប្រាំបួន​ ស្តីពីវប្បធម៌ បរិស្ថាន សិទ្ធិកុមារ ការប្រើប្រាស់បច្ចេកវិទ្យា និងជីវភាពរបស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ឆ្នាំ២០២០នេះ ពិព័រណ៍រូបថតរបស់និស្សិតសារព័ត៌មាន ឬ DMC Photo Festival ផ្តោតលើ ប្រធានបទសំខាន់ៗចំនួនប្រាំបួន ក្នុងគោលបំណងបង្ហាញពីសមត្ថភាព និងបច្ចេកទេសថតរូបរបស់និស្សិតសិក្សាជំនាញសារព័ត៌មានទាំង៤៤នាក់ ផ្សារភ្ជាប់នឹងការអនុវត្តមេរៀនជាក់ស្តែង ដែលឆ្លុះបញ្ចាំងពីស្ថានភាពសង្គមបច្ចុប្បន្ន។ នៅក្នុង សន្នីសីទសារព័ត៌មាន ស្តីពីកម្មវិធីតាំងពិព័រណ៍រូបថតថ្ងៃនេះ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ មានប្រសាសន៍ថា ការតាំងពិពណ៌រូបថតរបស់និស្សិតប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២០នេះ នឹងបង្ហាញដល់សាធារណជនឱ្យបានដឹងបន្ថែមពីរឿងរ៉ាវសង្គមដ

ស្ងាត់ៗ បរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាប់ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង​

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុកបសេដ្ឋជាស្រុកបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ។ រូបភាពដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនានេះ រដ្ឋបាលស្រុកបរសេដ្ឋនៃ​ខេត្តកំពង់ស្ពឺ និងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសទទួលស្គាល់​ជាផ្លូវការ​ស្រុកបញ្ឈប់ការបន្ទោ​បង់​ពាស​វាលពាសកាលទាំងស្រុង​  ឬស្រុក ODF ក្រោមអធិបតីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីពាក់ព័ន្ធក្នុងខេត្ត និងប្រជាពលរដ្ឋ ១ពាន់បីរយនាក់​ចូលរួមយ៉ាងច្រើនកុះករ​មកពីគ្រប់ឃុំ​​ទាំងអស់។ ការប្រកាសនេះ បន្ទាប់​ពី​ស្រុកបរសេដ្ឋ ត្រូវបានគណៈកម្មការវាយតម្លៃជាប់ជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង​ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។ ស្រុកបរសេដ្ឋមានឃុំចំនួន១៥ មាន២១៨ភូមិ មានប្រជាជនរស់នៅចំនួនជាង ២ម៉ឺនប្រាំបួនពាន់ខ្នងផ្ទះ ហើយ​បច្ចុប្បន្ន​ផ្ទះ​មានបង្គន់អនាម័យប្រើប្រាស់មានចំនួន​កៅសិបបី​ភាគរយ ប្រាំពីរភា​គរយកំពុង​ប្រើប្រាស់បង្គន់អនាម័យរួមគ្នា ​និងចំនួន​តិចតូចបំផុត​ពុំទាន់​មា

ទិវាជាតិអំណានឆ្នាំ​២០២០​ មានសកម្មភាពច្រើនជាងឆ្នាំមុនៗ

ភ្នំពេញ : ទិវាជាតិអំណាន១១មីនា លើកទី៥ ឆ្នាំ២០២០ ធ្វើឡើង​ក្រោមប្រធានបទ "ការអានបណ្តុះបញ្ញា ការស្រា​វ​ជ្រាវ និងនវានុវត្តន៍"។ ទិវាជាតិអំណានឆ្នាំនេះ នឹង​មានសកម្មភាពលើកកម្ពស់ការអានជាច្រើនក្នុងន័យជម្រុញឱ្យវិស័យអំ​ណា​នកាន់ទូលំទូលាយនៅកម្ពុជា។ ទីតាំងប្រារព្ធទិវាជាតិអំណាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ​នេះជាការលើកឡើង​​របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុង សន្និសីទសារព័ត៌​មា​ន​ស្ដីពីការរៀបចំទិវាជាតិអំណានលើកទី៥ នៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃចន្ទនេះ។ រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធទិវាជាតិ​អំណានឆ្នាំនេះ មាន​លក្ខណៈ​ទូលំទូលាយជាងទិវាជាតិអំណានឆ្នាំ​២០​១៩​ កន្លង​ទៅ។ ទិវាជាតិអំណានចាប់ផ្តើមពីថ្ងៃទី០៦ ខែមីនា មានការតាំង​​ ពិព័រណ៍សៀវភៅ សម្បូរបែបរហូតដល់ ១០៤បញ្ជរ (ស្តង់) និង​​លក់បញ្ចុះតម្លៃ, មាន​​​សិក្ខាសាលាស្តីពី អំណានដំបូង , កម្មវិធី សួនអំណាន សម្រា​ប់​កុមារ, ការប្រគុំតន្ត្រី, កម្មវិធីដោះដូរសៀវភៅអាន, និងការលេងល្បែងកំសាន្តល្បងប្រាជ្ញាសប្បាយៗ។ ទន្ទឹមគ្នានេះ ទិវាជាតិអំណានឆ្នាំ២០២០​ ក្រសួងអប់រំ​នឹង​​រៀបចំយុទ្ធនាការ &q