ភ្នំពេញ : ទិវាជាតិអំណាន១១មីនា លើកទី៥ ឆ្នាំ២០២០ ធ្វើឡើងក្រោមប្រធានបទ "ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍"។ ទិវាជាតិអំណានឆ្នាំនេះ នឹងមានសកម្មភាពលើកកម្ពស់ការអានជាច្រើនក្នុងន័យជម្រុញឱ្យវិស័យអំណានកាន់ទូលំទូលាយនៅកម្ពុជា។ ទីតាំងប្រារព្ធទិវាជាតិអំណាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំទិវាជាតិអំណានលើកទី៥ នៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃចន្ទនេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធទិវាជាតិអំណានឆ្នាំនេះ មានលក្ខណៈទូលំទូលាយជាងទិវាជាតិអំណានឆ្នាំ២០១៩ កន្លងទៅ។ ទិវាជាតិអំណានចាប់ផ្តើមពីថ្ងៃទី០៦ ខែមីនា មានការតាំងពិព័រណ៍សៀវភៅសម្បូរបែបរហូតដល់ ១០៤បញ្ជរ (ស្តង់) និងលក់បញ្ចុះតម្លៃ, មានសិក្ខាសាលាស្តីពីអំណានដំបូង, កម្មវិធីសួនអំណានសម្រាប់កុមារ, ការប្រគុំតន្ត្រី, កម្មវិធីដោះដូរសៀវភៅអាន, និងការលេងល្បែងកំសាន្តល្បងប្រាជ្ញាសប្បាយៗ។
ទន្ទឹមគ្នានេះ ទិវាជាតិអំណានឆ្នាំ២០២០ ក្រសួងអប់រំនឹងរៀបចំយុទ្ធនាការ "តោះអានរាល់ថ្ងៃ" ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់ការអាន និងតែងនិពន្ធ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ នៅតាមបណ្តាខេត្តផងដែរ។
ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ មីនា ទិវាជាតិអំណានមានប្រកួតប្រជែង និងប្រកាសលទ្ធផលជ័យលាភីវិញ្ញាសារអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ។ ក្នុងនោះដែរ មានបាឋកថាស្តីពីអក្សរសិល្ប៍ និងភាសាខ្មែរសម័យមុនអង្គរនិងសម័យអង្គរតាមរយៈសិលាចារឹក, ការបង្ហាញពីតួនាទីទស្សនាវដ្តីកម្ពុជសុរិយា, ការបង្ហាញអត្ថបទសិក្សាកថាស្ដីអំពីតួនាទីអក្សរសិល្ប៍ក្នុងសង្គម និងការតែងនិពន្ធក្នុងសម័យទំនើប(ឌីជីថល), វិធីគ្រប់គ្រងបណ្ណាល័យ និងផ្សព្វផ្សាយស្តង់ដារបណ្ណាល័យជាដើម។

ក្នុងសន្និសីទសារព័ត៌មាន ក្រសួងអប់រំ បានឱ្យដឹងថា ទិវាអំណានជាតិ ២០២១ និងបណ្តាឆ្នាំខាងមុខៗទៀត ក្រសួងអប់រំគ្រោងរៀបចំឱ្យទូលំទូលាយនៅគ្រប់ ២៥ រាជធានី-ខេត្ត។ កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាជាតិអំណាន ១១មីនា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦។
កន្លងទៅ ទិវាជាតិអំណានបានរៀបចំតាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍនិងអ្នកពាក់ព័ន្ធដទៃទៀត។ ជាការកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រារព្ធទិវាជាតិអំណានកាន់តែទូលំទូលាយនិងផុលផុសចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ដោយមានកម្មវិធីសំខាន់ៗជាច្រើន ជម្រុញនិងលើកកម្ពស់អំណាននៅកម្ពុជា៕

Comments
Post a Comment