Skip to main content

Posts

Showing posts from May, 2019

អង្គការ​ស្នាម​ញញឹម​​កម្ពុជា​​វះ​​កាត់ព្យា​បាល​​​មាត់​ឆែប​មិន​​គិត​ថ្លៃ​​នៅ​ក្នុង​ខែ​ឧស​ភា​នេះ ​

ឯកឧត្តម​ លីង ឈុន​អ៊ីង ​(Leung C​h​u​n​​ Yi​ng)​ អតីត​អភិ​បាល​ក្រុង​ហុង​កុង ​និង​ក្រុម​គ្រូពេទ្យ​ជំ​នា​ញ ​ពិនិ​ត្យ​មើល​ស្ថា​ន​ភាព​កុមារ​មាន​បញ្ហា​មាត់​ឆែប ​នៅមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ​នៅថ្ងៃ​ទី​០៣ ​ខែ​ឧសភា ២០១៩​។ ភ្នំពេញ​៖ ​អង្គ​ការ​ស្នាម​ញញឹ​ម​កម្ពុជា​នឹង​ធ្វើ​ការ​វះកាត់​មាត់​ឆែប​ជូន​ប្រ​ជាព​ល​រដ្ឋ​កម្ពុជា ​នៅ​ថ្ងៃ​ទី​​​១៩ ​ដល់​ថ្ងៃទី​២៤ ​ខែ​ឧស​ភា​ខាង​មុខ​នេះ។​ នេះ​បើតា​ម​ការ​លើក​ឡើង​រប​ស់​វេជ្ជ​បណ្ឌិត​ជំនាញ​នៃ​អង្គការ​ស្នាម​​ញ​ញឹម​​កម្ពុ​ជា​ នៅក្នុង​ជំនួប​ទស្សន​កិច្ច​ពិនិ​ត្យ​មើល​ស្ថា​ន​ភាព​កុមារ​មាន​បញ្ហា​មាត់​ឆែប ​នៅ មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ​របស់​ឯកឧត្តម​ លីង ឈុន​អ៊ីង ​(Leung C​h​u​n​​ Yi​ng)​ អតីត​អភិ​បាល​ក្រុង​ហុង​កុង ​និង​ក្រុម​គ្រូពេទ្យ​ជំ​នា​ញ ​នៅថ្ងៃ​ទី​០៣ ​ខែ​ឧសភា ២០១៩នេះ​។ លោក​វេ​ជ្ជ​បណ្ឌិត​ ម៉ុក ​ធាវី ​នា​យក​គ្រប់​គ្រង​វេជ្ជ​សាស្ត្រ​នៃ​អង្គ​ការ​ស្នាម​ញ​ញឹ​ម​កម្ពុជា ​បាន​លើក​ឡើង​ថា ​ ការ​វះ​កាត់ព្យា​បាល​កុមារ​មាត់​ឆែប​​រយៈ​​ពេ​ល​៦​ថ្ងៃខាង​មុខ​នេះ អ​ង្គ​ការ​ស្នាម​ញ​ញឹម​កម្ពុជា ​សហ​ការ​ជា​មួយ​ក្រុម​គ្រូ​ពេ​​ទ្យស្ម័គ្រ​ចិត្ត​ Face ​to ​Face ​មក

ទឹកដោះ​ម្តាយ និ​ង អា​ហារ​ត្រឹម​ត្រូវ​សម្រាប់​ការ​​វិវត្តន៍​​វ័យ​កុមារ​​​

រូបភាពតំណាងដកពីហ្វេសប៊ុក  Helen Keller International-Cambodia អា​ហារូបត្ថម្ភ ​៖ កុមារតូច​ប្រៀបដូច​ជា​កែវ​ភ្នែក​របស់​ម្តាយ​ឪពុក ​ដែលត្រូវ​ថែរ​ក្សា​ថ្នាក់​ថ្នម​ ផ្តល់អាហារ និ​ងកា​រពារ​​ពួក​គេ​​គ្រប់​​ពេល​វេ​លា​។​ ទា​រក​ អា​​យុ​ប្រាំ​​មួយ​​​ខែ ​​ ចា​ប់ផ្ដើម​បៅ​ច្រើន​ជាង​មុន ​ការ​បំបៅ​កូនដោយ​ទឹក​ដោះ​ម្តាយ​សំ​ខា​ន់​បំ​​ផុតក្នុង​ដំណាក់​កាល​នេះ​។ ​នេះ​បើ​តាម​ ការ​ណែនាំ​​របស់​​ក្រសួង​សុខា​ភិ​បាល ​។ ​ ចា​ប់តាំ​ងពី​ទារក​​​កើត​​ចេញ​ពី​ផ្ទៃ​ម្តាយ​​រហូត​ដល់​ប្រាំ​មួយខែ​ ម្តាយ​ឪ​ពុ​ក​ ​ឬ​អា​​ណាព្យា​បា​ល គា​ប្បីបំ​បៅកូន​ដោយ​ដោះ​ម្តាយ​តែ​មួយ​មុខ​សុទ្ធ ​មិន​ត្រូវ​ផ្ត​ល់​​សា​រ​ធាតុ​រាវ​ផ្សេ​ង​ៗ​ឬ​​អាហា​រ​ឡើ​យ​​។​ ដោយ​ឡែកទារក​​មាន​អាយុពី​ប្រាំ​​មួ​យ​​​ខែ​​ទៅ​​ដប់​​ពីរ​​​ខែ​​ ត្រូវ​​បន្ត​​ការ​​បំបៅ​​ដោះ​​ដោយ​​ទឹក​​ដោះ​ម្តាយ ​និង​ត្រូវ​ផ្ត​ល់​​​អា​ហារ​​បន្ថែម​​មា​ន​លក្ខណៈ​ម៉ត់ ដើម្បី​ឲ្យ​រាង​កាយកុ​មារ​ងាយ​បឺត​ស្រូប ​ហើ​យ​ជា​អា​ហារច​ម្រុះ​ ( បបរខាប់គ្រប់គ្រឿង ) ​ឱ្យ​បាន​មួយថ្ងៃ​បី​ដង​។ អា​ហារ​បន្ថែម​ សំខាន់​​សម្រាប់​​កុមារ​​ក្នុង​​វ័យ​នេះ ដោ​យសារ​​វា​ជាជំ​ហា​​​នដំ​បូ​ង​​ដែល​​កុមារ​​​រៀន​​ស្គាល់​​រស