Skip to main content

Posts

Showing posts from May, 2020

ពូជស្រូវ Japonica ចំនួន១០ពូជ សាកល្បងដាំដុះនៅប្រទេសកម្ពុជា

ស្រូវ Japonica  សាកល្បងដាំដុះក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ស្ថិតនៅភូមិរស្មីសាមគ្គី ឃុំជុំកែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ភ្នំពេញ ៖ គោលបំណងពង្រីកទីផ្សារអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្រៅពីអង្ករក្រអូបរបស់កម្ពុជា លោកសាស្ត្រាចារ្យ HUANG MING AN បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំចូលប្រភេទពូជស្រូវ Japonica ចំនួន១០ពូជ មកសាកល្បងដាំដុះក្នុងលក្ខខណ្ឌប្រទេសកម្ពុជា។ នេះបើតាមព័ត៌មានរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ក្រោយពីសាកល្បងដាំដុះអស់រយៈពេល៦ឆ្នាំកន្លងមក ក្រុមហ៊ុនហ៊ុន CAMBODIAN HUANG MING AN VISION AGRICULTURAL TECHNOLOGY ស្ថិតនៅភូមិរស្មីសាមគ្គី ឃុំជុំកែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរកឃើញពូជស្រូវចំនួនពីរដែលមានលក្ខណៈសមស្រប គ្រោងស្នើសុំចុះបញ្ជីក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានបំណងពង្រីកការដាំដុះបន្ថែមទៀត នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង, បង្កើតរោងចក្រផលិតជី និងថ្នាំការពារដំណាំនៅកម្ពុជា, កំពុងពិនិត្យ និងរៀបចំគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំកសិកម្មនៅកម្ពុជា តាមរយៈវិទ្យាស្ថានដំណាំកសិកម្ម តេ

ធនាគារអភិវឌ្ឍន៍ជនបទ ទំលាក់ប្រាក់ ៥០លានដុល្លារឲ្យកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងដាំដុះបន្លែ

ឯកឧត្តម កៅ ថាច ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នាឱកាសចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានពិសេសរបស់រាជរដ្ឋាភិបាល មានប្រសាសន៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភានេះ នៅនៅសាលាខេត្តកំពង់ចាម។ ប្រភពរូបភាព ដើមអម្ពិល កំពង់ចាម ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ទំលាក់ថវិកាឥណទានពិសេស ៥០លានដុល្លារអាមេរិក ឱ្យប្រជាកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ រៀបចំផែនការកសិកម្មនិងចិញ្ចឹមឱ្យច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់តម្រូវទីផ្សារស្បៀងអាហារក្នុងស្រុកប្រកបដោយ​និរន្តរភាព។ ក្នុងន័យនេះ សម្តៅចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង បង្កើតឱកាសការងារ និងលើកកម្ពស់វិស័យកសិកម្មឱ្យកាន់តែ​ប្រសើរឡើង​។ នេះបើតាមឯកឧត្តម កៅ ថាច ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្នុង​ឱកាសចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានពិសេសរបស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភានេះ នៅសាលាខេត្តកំពង់ចាម ។ គោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល មានទឹកប្រាក់ចំនួន ៥០លានដុល្លារអាម៉េរិកនេះ នឹង​ជូនដល់ប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្ប

អភិបាលខេត្តព្រះសីហនុ ​ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង

ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង  ពីក្រុមហ៊ុនផលិតប្លាស្ទិក អ៊ាម៉្លូ...។  ឯកឧត្តមអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១ម៉ឺនម៉ាស់ និងកែវទឹកចំនួន១០០ ពីក្រុមហ៊ុនផលិតប្លាស្ទិក អ៊ាម៉្លូ។ ការប្រគល់ធុងសំរាម ទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី១៨ ខែឧសភាកន្លងទៅ។ លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ មានប្រសាសន៍ថា ការផ្តល់អំណោយធុងសំរាមនេះ គឺជាការចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមនៅតាមទីសាធារណៈ​ ខណៈរដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកខ្លាំងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ លូបង្ហូរទឹកជាដើម។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអ៊ាម្លូ ដែលបាននាំយកអំណោយទាំងនេះឧបត្ថម្ភដល់រដ្ឋបាលខេត្ត​សម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ:ឱ្យកាន់តែប្រសើរ។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាន​បន្តថា ការគិតគួររដល់បញ្ហាសំរាមជាផ្នែកសំខាន់ដែលត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ដើម្បីសោភ័ណភាពខេត្តព្រះសីហនុ សណ្តាប់ធ្នាប់ អនាម័យ និងចូលរួម​បង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។

២០២៥ ប្រជាពលរដ្ឋកម្ពុជានឹងមាន​ទឹកស្អាត​និង​អនាម័យ​​ពេញលេញ​

ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន តាមរយៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល-​ទីស្តី​ការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២០​នេះ​។ (ភ្នំពេញ)៖ ​​នៅ​​​ឆ្នាំ​​​២០២៥ ​ខាងមុខ ​ប្រជា​ពលរដ្ឋកម្ពុជា​រស់​នៅ​ជនបទ​​នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់និង​រស់​នៅ​​មាន​​​អនាម័យ​​ល្អ​ពេញ​លេញ​​គ្រប់​​ទីក​ន្លែង​​។​ នេះ​​ជា​កា​រ​លើក​ឡើង​រ​បស់​ឯក​ឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខា​ធិការ​ ​និង​​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី កាលពី​​ថ្ងៃសុក្រ​​ ទី១៧កុម្ភៈកន្លងទៅ​ ​។ ​​​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជន បាន​បញ្ជាក់​ថា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​នៅ​ជនបទ​នឹង​រស់នៅ​ជា​មួ​យ​​អនាម័យផាសុក​ភាព​ល្អ និងមាន​ទឹកស្អាត​ពេញលេញ​​១០០ភាគរយ ខណៈ​​ក្រសួង​​កំពុង​ជម្រុ​ញ​​ពល​រដ្ឋ​ឲ្យ​មាន​បង្គន់​ប្រើប្រាស់​គ្រប់​លំនៅ​ឋាន និង​បញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាលទាំង​ស្រុង​​។ ​ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ៖ " កា

ប្រជាពលរដ្ឋ ២ពាន់គ្រួសារនៅស្មាច់មានជ័យ កោះកុង ចង់បានទឹកស្អាតប្រើប្រាស់

ទឹកទិញ​តាមរថយន្ត ដែលអ្នកភូមិនៅ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ- (រូបភាព ឈឹម មករា)។ (ខេត្តកោះកុង)៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​​ជាង ២ពាន់គ្រួសាររស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងបន្ត​ទទូចដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្គត់ផ្គង់​ទឹកស្អាត សុំជួយតភ្ជាប់​បណ្តាញ​ចែក​ចាយ​ទឹក​ស្អាត​ឱ្យ​ដល់​តាម​ផ្ទះ​របស់ពួកគាត់។ ការស្នើសុំនេះ ក្នុងបំណងមិ​ន​ចង់បន្តប្រើប្រាស់ទឹកគ្មានសុវត្ថិភាព។​ លោក​ស្រី ណេត សុភី ពលរដ្ឋរស់នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បាននិយាយថា គ្មានទឹកស្អាតប្រើប្រាស់ធ្វើឱ្យ​គ្រួសារ​លោក​ស្រីចំណាយលុយច្រើនដើម្បីទិញទឹកបរិសុទ្ធ និងទឹក​ដឹ​កលក់​​តាមរថយន្ត។ លោកស្រីបន្ត​ថា​ រយៈពេល​ជាងបួន​ឆ្នាំហើយ ដែលស្នើសុំដល់អាជ្ញាធរជួយដោះស្រាយបញ្ហានេះ ប៉ុន្តែ​​រហូតម​កដល់​ពេល​នេះ​ អ្នកភូមិនៅតែគ្មានទឹកស្អាត។ លោកស្រី ណេត សុភី ៖ " បូមមកភ្លាម​អីចឹង ពេលទឹករងទៅយើងទិញសាច់ជូរមកកូរ រហូតដល់រងយើងដងមកដាក់ធុងផ្សេងទុកប្រើ ! បើអត់បូប ត្រូវទិញទឹកថាំងដាក់ឱ្យ គេគិតពីយើងមួយពាងថ្លៃពីរពាន់រៀលដូចគ្នា ខ្ញុំអត់​ដឹង​ថា ​​ម្ចាស់

សមាគមអ្នកផ្គត់ផ្គង់​ទឹក​ស្អាតកម្ពុជា​​​ឧបត្ថម្ភប្រាក់ជាង​ ៧ពាន់​ដុល្លារ​ជួយ​ដោះ​ស្រាយ​​បញ្ហា​កូវីដ​-​១៩ ​

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានផ្តួចផ្តើ​មរៃអង្គាសប្រាក់តាមគោលការណ៍ស្ម័គ្រចិត្តក្នុងក្របខ័ណ្ឌរបស់សមាគម បា​ន​​ឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ៧ពាន់ដុល្លារដល់ ជូនគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺផ្លូវដង្ហើម Covid-19... (រូបភាពតំណាង)។ តាមរយ:ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បា​ន​​ឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ៧ពាន់ដុល្លារ ជូនគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺផ្លូវដង្ហើម Covid-19 ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។ ការប្រគល់និងទទួល​ប្រាក់ឧបត្ថម្ភខាងលើ​នេះ ធ្វើឡើងនៅទីស្តីការ ក្រសួងឧស្សាហកម្ម រវាងឯក​ឧត្ដម​​កិត្តិ​សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងលោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់​ផ្គង់​ទឹកស្អាត​កម្ពុជា នៅទីស្តីការក្រសួង នា​ព្រឹកថ្ងៃចន្ទ ទី២០ ខែមេសាកន្លងទៅ។ សូមជម្រាបថា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានផ្តួចផ្តើ​មរៃអង្គាសប្រាក់តាមគោលការណ៍ស្ម័គ្រចិត្តក្នុងក្របខ័ណ្ឌរបស់សមាគម ​ដោយ​ចាប់ផ្តើ​មពីថ្ងៃ២៨ ខែមីនា ដល់ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០​២០​។​​ ជាលទ្ធផ

ប្រទេសថៃផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ COVID-19

ថៃផ្តល់ទឹកស្អាតឥតគិតថ្លៃ​សម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋាន​ដែល​ប្រើ​ប្រាស់​លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០% ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែ... (ទីក្រុងបាងកក) ៖ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារ៍ ខែឧសភាកន្លងទៅ បានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ និង​បញ្ចុះតម្លៃទឹក​ជា​ពិសេស​សម្រាប់អ្នក​ប្រើទឹក​លើសចំនួនកំណត់នៃការប្រើប្រាស់មិនគិតថ្លៃ​។ នេះ បើតាមការប្រកាសព័ត៌មានរបស់អាជ្ញាធរទឹកស្អាតថៃ (MWA)។ អាជ្ញាធរទឹកស្អាតថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកស្អាត​ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ​សម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋាន​ដែល​ប្រើ​ប្រាស់​លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០% ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែគិតចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតដល់​ខែកក្កដា​។ សេចក្តីសម្រេចខាងលើនេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជនថៃ ព្យាយាមស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម COVID-19 និងជាការបន្ធូរបន្ថយថ្លៃចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ខណៈបញ្ហាដែលបង្កឡើងដោយជំងឺផ្លូវដង្ហ