Skip to main content

Posts

Showing posts from April, 2020

ប្រជាពលរដ្ឋនៅភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ចាប់ពីចុងឆ្នាំ២០២២

លោក​ សម​ សិទ្ធិ ​ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​ទឹកស្អាត ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ នៅក្នុង​សន្និសីទ​កាសែត​រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ (ភ្នំពេញ): អ្នករស់នៅរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របនឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត​សរុបប្រមាណ១លានម៉ែត្រគូប​ ចាប់ពី​ចុង​ឆ្នាំ​២០២២​ ហើយ​ធានាការ​ប្រើប្រាស់​ពេញលេញរហូតដល់ឆ្នាំ២០៣០។ នៅក្នុង​សន្និសីទ​កាសែត​រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសាកន្លងទៅ លោក​ សម​ សិទ្ធិ ​ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​ទឹកស្អាត ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ បានថ្លែងថា ​បច្ចុប្បន្ន​សមត្ថភាព​ផលិតទឹកស្អាត​នៅទីក្រុងភ្នំពេញ​មានត្រឹម​៦០ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ​ខណៈតម្រូវ​ការ​មានរហូត​ដល់ទៅ​៧០​ម៉ឺន​ម៉ែត្រគូប​។ ​លោក សម សិទ្ធិ ​ពន្យល់​ថា ​ទឹកស្អាតមិនទាន់ប្រើប្រាស់គ្រប់គ្រាន់តាមតំរូវការនៅពេល​នេះ បណ្តាលមកពីតំបន់រដ្ឋបាលមួយចំនួនរបស់ខេត្តកណ្តាល​ត្រូវបានកាត់​ចូល​រាជធានី​ភ្នំពេញ​។​ លោកបន្តថា ជាដ

ភូមិកង្កែប អ្នកភូមិខ្សត់ទឹកនៅរដូវប្រាំង - WASH Journalists

វ៉ាត មុំ រៀបរាប់ពីការប្រើប្រាស់ទឹកប្រចាំថ្ងៃនៅក្នុងគ្រួសារ ខណៈប្រជាពលរដ្ឋទូទាំងភូមិកង្កែបទាំងមូលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនេះ - រូបភាពក្រុមការងារ PNN  កំពង់ឆ្នាំង៖ "ខែប្រាំងយើងទិញទឹកដាក់ពាង ខែវស្សាអាចត្រងទឹកភ្លៀងអីប្រើបានខ្លះ! សម្រាប់ខែប្រាំង​​រយៈពេលមួយអាទិត្យ ​ជាទូទៅគ្រួសារខ្ញុំប្រើអស់បីធុង (បីធុងសាំង) ហើយ​ទឹកមួយធុង បើទឹ​ក​ថ្លាល្អគេលក់ឱ្យបីពាន់រៀល បើទឹកមិនសូវល្អ ទឹកមានពណ៌ក្រហមអី គេលក់ពីរពាន់ប្រាំ​រយ​រៀ​ល​ យើ​ងទិញមកដាក់ពាងផ្សេងគ្នា មួយសម្រាប់ហូបចុក មួយសម្រាប់ប្រើប្រាស់ផ្សេងៗ" ។ នេះជាការរៀបរាប់ពីប្រភពទឹករបស់យុវតី វ៉ាត មុំ អាយុ ២៧ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិកង្កែប ឃុំ​ច្រ​ណូ​ក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ គ្រួសារមុំ កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅរៀងរាល់រដូវប្រាំងជាច្រើនឆ្នាំមកហើយ​។ ភូមិកង្កែប មានភូមិសាស្រ្តស្ថិតនៅភាគខាងជើង និងមានចម្ងាយប្រមាណជាង ២៨ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ នៅក្នុងភូមិកង្កែប គ្រួសារមុំមិនខុសពីប្រជាពលរដ្ឋសរុប ៤២៩ គ្រួសារផ្សេងទៀតក៏កំពុងជួបការលំបាក​ខ្វះខាតទឹកស្អាត​ប្រើ​ប្រាស់​នៅក្នុងរដូវប្រាំងនេះដែរ​​។ ដោយសារ​ទីនេះជាតំបន់