Skip to main content

Posts

Showing posts from February, 2020

កម្មវិធីកុមាររៀនកុមារចេះ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានសម្រាប់​កុមារនៅកម្ពុជា

ភ្នំពេញៈ ព្រឹកចន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តកម្មវិធី « កុមាររៀនកុមារចេះ ​» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ការប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុ​មា​រ​នេះ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពអប់រំកុមារកម្រិតបឋមសិក្សា ដែលជាមូល​ដ្ឋា​ន​គ្រឹះមួយទ្រទ្រង់ការរៀនអក្សរនិងលេខរបស់កុមារ និងការបង្រៀននៅកម្រិតសិក្សាថ្នាក់បន្តបន្ទាប់។ កម្មវិធី «កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពា​ក់​ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្ល​ង​មក​។​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រ​សា​សន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះថា “ យើងទាំងអស់គ្នាអាចធានាបានថា នៅគ្រប់សាលារៀនក្នុងប្រទេសកម្ពុជាកុមាររៀនកុមារចេះ ”។ “កុមាររៀនកុមារចេះ” បង្កើត​ដោយក្រសួងអប់រំ យុវជន និងកីឡា និង​មានការ​ចូលរួម​ពីអង្គការក្រៅរដ្ឋាភិបាលចំនួន​ ១៥ស្ថាប័ន ។ កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅ​ប​ឋមសិក្សានៃកម្មវិធី «កុមាររៀនកុមារចេះ» រួមមាន សៀវភៅណែនាំសម្រាប់

ក្រសួងសេដ្ឋកិច្ច និង ក្រសួងអប់រំ ប្រកាសអនុវត្ដកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀន

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ក្រសួងអប់រំ ប្រកាសអនុវត្ដកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀន។ ការអនុវត្តកម្មវិធីនេះ ក្នុងគោលបំណងទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី កុមារនៅតាមសហគមន៍ តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារនៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងចូលរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា។ កសិផលក្នុងសហគមន៍ ត្រូវបានជ្រើសរើសធ្វើជាអាហារសម្រាប់ការផ្ដល់អាហារូបត្ថម្ភកុមារ។

ព័ត៌មានទឹកស្អាតនិងអនាម័យស្ថិតនៅក្នុងដៃអ្នកសារព័ត៌មាន

ការពិភាក្សាប្រធានបទព័ត៌មានរបស់សមាជិក​អ្នកសារព័ត៌មានបញ្ហាទឹកស្អាត និងអនាម័យកម្ពុជា - WASH Journalist ភ្នំពេញ៖ អ្នកជំនាញព័ត៌មាន និងអ្នកជំនាញទឹកស្អាតនិងអនាម័យ បានលើកឡើងស្របគ្នាថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរាយការណ៍ ឬបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធបញ្ហាទឹកនិងអនាម័យ ផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជា។ ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សារបស់បណ្តាញអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យកម្ពុជា កាលពីថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។  លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកព័ត៌មាននៃទូរ​ទស្ស​ន៍​ភី.​អិន​.​អិន ​មានប្រសាសន៍ថា សារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់​ចូលរួមចំណែកលើកកម្ពស់បញ្ហាទឹកស្អាត និង​អនាម័យនៅកម្ពុជា។ លោកបានបន្តទៀតថា ការលើកយកប្រធានបទទឹកនិងអនាម័យមករាយការណ៍ ឬអ្នកសារព័ត៌មានបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាទាំងនេះឱ្យបានញឹកញាប់ នោះប្រជាពលរដ្ឋនឹងផ្លាស់ប្តូរឥរិយាបថ​ គិតគួរដល់ទឹកនិងប្រភពទឹកកំពុងប្រើប្រាស់ សាងសង់បង្គន់អនាម័យ និង​អនុវត្តន៍ទម្លាប់រក្សាអនាម័យបានល្អក្នុងការរស់នៅប្រចាំថ្ងៃ។ “ ខ្ញុំយល់ថានេះជាចំណុចចាប់ផ្តើ