Skip to main content

ព័ត៌មានទឹកស្អាតនិងអនាម័យស្ថិតនៅក្នុងដៃអ្នកសារព័ត៌មាន

ការពិភាក្សាប្រធានបទព័ត៌មានរបស់សមាជិក​អ្នកសារព័ត៌មានបញ្ហាទឹកស្អាត និងអនាម័យកម្ពុជា - WASH Journalist

ភ្នំពេញ៖ អ្នកជំនាញព័ត៌មាន និងអ្នកជំនាញទឹកស្អាតនិងអនាម័យ បានលើកឡើងស្របគ្នាថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរាយការណ៍ ឬបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធបញ្ហាទឹកនិងអនាម័យ ផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជា។ ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សារបស់បណ្តាញអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យកម្ពុជា កាលពីថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។ 

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកព័ត៌មាននៃទូរ​ទស្ស​ន៍​ភី.​អិន​.​អិន ​មានប្រសាសន៍ថា សារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់​ចូលរួមចំណែកលើកកម្ពស់បញ្ហាទឹកស្អាត និង​អនាម័យនៅកម្ពុជា។ លោកបានបន្តទៀតថា ការលើកយកប្រធានបទទឹកនិងអនាម័យមករាយការណ៍ ឬអ្នកសារព័ត៌មានបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាទាំងនេះឱ្យបានញឹកញាប់ នោះប្រជាពលរដ្ឋនឹងផ្លាស់ប្តូរឥរិយាបថ​ គិតគួរដល់ទឹកនិងប្រភពទឹកកំពុងប្រើប្រាស់ សាងសង់បង្គន់អនាម័យ និង​អនុវត្តន៍ទម្លាប់រក្សាអនាម័យបានល្អក្នុងការរស់នៅប្រចាំថ្ងៃ។

ខ្ញុំយល់ថានេះជាចំណុចចាប់ផ្តើមល្អមួយ ដែលមានក្រុមអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យ ព្រោះថាការរាយការណ៍ព័ត៌មានទឹកនិងអនាម័យនេះ​ មិនត្រឹមតែជួយដល់សុខភាពប្រជាពលរដ្ឋនោះទេ ថែមទាំងជួយដល់វិស័យផ្សេងៗជាច្រើនទៀត រាប់ទាំងការងារបរិស្ថាន និងវិស័យទេសចរណ៍ជាដើម...” លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ 

សំណួរពិភាក្សាថាតើអ្នកសារព័ត៌មានដើរតួនាទីសំខាន់យ៉ាងដូចម្តេចក្នុងការរាយការណ៍ព័ត៌មានទឹកស្អាត និងអនាម័យ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា អ្នកសារព័ត៌មានមានសំឡេង អាចផ្តល់សារអប់រំសុខភាពដល់ប្រជាពលរដ្ឋតាមរយៈព័ត៌មាន ផ្តល់​ព័ត៌មាន​ទឹកស្អាត​និងអនាម័យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ពិសេ​ស​ប្រជាពលរដ្ឋដែលរស់នៅទីជ​នបទ។ 

លោកបានបន្ថែមថា “បច្ចុប្បន្នខ្ញុំឃើញមានសារព័ត៌មានជា​ច្រើន ​បានរាយការណ៍ពី​បញ្ហាទឹកស្អាត និងអនាម័យ ប៉ុន្តែព័ត៌មានទាំងនោះមិនទាន់គ្រប់គ្រាន់ ​និង​ផ្សព្វផ្សាយ​ទូលំទូលាយឡើយទេ​។ ប្រសិនបើអ្នកសារព័ត៌មាន​ផលិតព័ត៌មានឱ្យបានញឹកញាប់ផ្សាយទៅកាន់ប្រជាពលរដ្ឋ នោះការចូលរួមដោះស្រាយបញ្ហាទឹកស្អាត អនាម័យ និងសុខភាពសាធារណៈ នឹងកាន់តែលឿនរហ័ស ប្រសើរមួយកម្រិតទៀត”។


មានប្រសាសន៍ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យកម្ពុជា មកពីប្រព័ន្ធផ្សព្វផ្សាយចម្រុះ មានកាសែត វិទ្យុ ទូរទស្សន៍ និងគេហទំព័រព័ត៌មាន ចំនួន ២២នាក់ លោក ថី ច័ន្ទោ អនុប្រធានការិយាល័យអប់រំសុខភាពសហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងដែរថា បញ្ហាទឹកស្អាតនិងអនាម័យនៅកម្ពុជា មានប្រធានជាច្រើនដែលអ្នកសារព័ត៌មានអាចផលិតព័ត៌មានបាន។ ប៉ុន្តែវិធីសាស្ត្រផលិតព័ត៌មានឲ្យមានភាពទាក់ទាញ ឬមានប្រយោជន៍សំខាន់សម្រាប់ប្រជាពលរដ្ឋ អាស្រ័យទៅលើសមត្ថភាពនិងគំនិតច្នៃប្រឌិតរបស់អ្នកសារព័ត៌មាន ធ្វើយ៉ាងណាទៅតាមវិជ្ជាជីវៈសារព័ត៌មាន។

សម្រាប់លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការទឹកស្អាតនិងអនាម័យ (WSSCC) នៅកម្ពុជា មានប្រសាសន៍ថា ការងារដោះស្រាយបញ្ហាទឹកនិងអនាម័យនៅកម្ពុជា មិនមែនជាភារកិច្ចដាច់ខាតរបស់អ្នកសារព័ត៌មាននោះទេ ទាមទារឱ្យមានការចូលរួមដោះស្រាយនិងពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរាប់ទាំងមន្ត្រីជំនាញនៅក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងខេត្តនីមួយៗ។

លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការទឹកស្អាតនិងអនាម័យ “ជាយោបល់ខ្ញុំ មិនមែនផលិតព័ត៌មានឬរាយការណ៍ព័ត៌មានមួយមុខហ្នឹងគ្រប់គ្រាន់នោះទេ ពេលខ្លះអ្នកសារព័ត៌មាន ឬស្ថាប័នព័ត៌មាន ឬទូរទស្សន៍អាចអញ្ជើញមន្ត្រីទទួល បន្ទុកដោះស្រាយបញ្ហាហ្នឹង (ទឹកស្អាតនិងអនាម័យ) ឬថ្នាក់ដឹកនាំខេត្តមកជជែកតែម្តង ដើម្បីឱ្យគាត់ដឹង... ប្រសិនបើពួកគាត់មិនបានដឹងរឿងហ្នឹង អត់មានអ្វីឆ្លើយ ពេលទៅវិញគាត់ប្រាកដជាយកចិត្តទុកដាក់គាត់ដោះស្រាយហើយ”។

សូមជម្រាបថា វេទិកាពិភាក្សារបស់បណ្តាញអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យកម្ពុជា (WASH Journalist) នៅពេលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍និងគន្លឹះផលិតព័ត៌មានទឹកស្អាតនិងអនាម័យពីអ្នកសារព័ត៌មាន និងមន្ត្រីជំនាញធ្វើការងារលើបញ្ហាទឹកស្អាតនិងអនាម័យ ជម្រុញឱ្យមានការរាយការណ៍ព័ត៌មានទឹកស្អាតនិងអនាម័យកាន់តែទូលំទូលាយនៅកម្ពុជា។

បណ្តាញអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលមួយដែលរៀបចំដោយតេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាននេះ គាំទ្រដោយអង្គការវ័តធឺអេដ (WaterAid Cambodia) និងក្រុមប្រឹក្សាសហប្រតិបត្តិការទឹកស្អាត និងអនាម័យ (WSSCC)។

បច្ចុប្បន្នបណ្តាញអ្នកសារព័ត៌មានទឹកស្អាត និងអនាម័យកម្ពុជា មានសមាជិកសរុបចំនួន ៣០នាក់ មាននៅរាជធានីភ្នំពេញ, ខេត្តកំពង់ចាម, កំពត, ព្រៃវែង, កំពង់ស្ពឺ, និងខេត្តកំពង់ឆ្នាំង។ បណ្តាញអ្នកសារព័ត៌មាននេះ ប្រមូលចងក្រងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នព័ត៌មាន ទាំងកាសែត, វិទ្យុ, អនឡាញ, និងទូរទស្សន៍ រួមគ្នាបង្កើតខ្លឹមសារព័ត៌មានទឹកនិងអនាម័យនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយក្នុងស្ថាប័នព័ត៌មានរៀងៗខ្លួន។



















Comments

Popular posts from this blog

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក