Skip to main content

Posts

Showing posts from June, 2018

ស្ត្រីជនបទចង់បានភូមិឋានគ្មានការបន្ទោរបង់ពាសវាលពាសកាល

កំពង់ចាម ៖ ពលរដ្ឋ⁣ស្ត្រីរស់នៅភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា⁣ ពួកគេចង់ឱ្យភូមិឋានដែលខ្លួនកំពុងរស់នៅ គ្មានការបន្ទោរបង់ពាស់វាលពាសកាល⁣ ខណៈមានការបារម្ភខ្លាំងចំពោះសុខភាពរបស់សមាជិកគ្រួសារ ពិសេសសុខភាពស្រ្តីនិងកុមារ។ ទន្ទឹមនឹងការចង់បាននេះ ពលរដ្ឋទាំងនោះយល់ថា⁣ លទ្ធភាព⁣⁣សាង⁣⁣សង់⁣បង្គន់អនាម័យមានតិចតួចបំផុត ចំពោះក្រុមគ្រួសារស្ទើរទាំងអស់ក្នុងភូមិ ។ ធ្វើដំណើរតាមទូកផង និងម៉ូតូផងចម្ងាយផ្លូវប្រមាណជាង២៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ឆ្ពោះទៅស្រុកកោះសូទិន រួចបានបន្តដំណើរទៅភូមិមួយទៀត​​ដែលមានឈ្មោះថា ភូមិទួលកំពត។ ភូមិនេះមានចម្ងាយជាង៥ គីឡូម៉ែត្រទៀតពីទីប្រជុំជនជីហែរ ស្រុកកោះសូទិន។ ពេលចូលដល់ក្នុងភូមិភ្លាម ផ្លូវធ្វើដំណើរមានសភាពជាដានច្រកតូចៗ ខ្វាត់ខ្វែងកាត់​គម្ពោធព្រៃតូចធំ ដោយផ្ទះខ្លះមានដាំដើមចេកជាច្រើន​ខ័ណ្ឌចែកជារបប។ ខណៈកំពុងបន្តដំណើរ យូរៗម្តងខ្យល់បក់ជះក្លិនលាមក ចេញពីគម្ពោធព្រៃជិតផ្លូវឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងភូមិពុំសូវអ៊ូរអរនេះ។  ប្រជាពលរដ្ឋនៅក្នុងភូមិទួលកំពត ភាគច្រើនជាអ្នកប្រកបរបរធ្វើចម្ការ មានចំនួនប្រមាណជាង១០០ គ្រួសារកំពុងរស់នៅផ្ទះជិតៗគ្នា​ ក៏ប៉ុន្តែបើក្រឡេកមើលទ

បឋមសិក្សា GHASI PURA សាលារៀនគំរូអនាម័យនៅជាយក្រុងញ៉ូវដេលី

ក្រុមសិស្សគំរូផ្នែកអនាម័យនៅក្នុងសាលាបឋមសិក្សា Ghasi Pura បង្ហាញពីសកម្មភាពក្រុមនីមួយៗ ក្រុងញ៉ូដេលី ៖ Ghasi Pura ជា​សាលា​ប​ឋ​មសិក្សា​គំរូផ្នែកអនាម័យមួយ​ស្ថិត​នៅ​ភាគ​ខា​ងជើង មានចំងា​យ​៥៥គីឡូ​ម៉ែត្រពី​ទីក្រុង​ញ៉ូវដេលី។ សាលារៀននេះ បានក្លាយជាសាលាដែលផ្តល់ការអប់រំផ្នែកអនាម័យនិងទឹកស្អាតដល់សិស្សានុសិស្ស បន្ទាប់ពីផ្តល់ចំណេះដឹងទូទៅស្របតាមកម្មវិធីសិក្សារបស់រដ្ឋាភិបាលឥណ្ឌា។ នាយិកាសាលាលោកស្រី ម៉ាន់ជី ទេវី បានឱ្យដឹងថា សាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា បានអនុវត្តន៍គោលការណ៍អប់រំផ្នែកអនាម័យដល់សិស្សមានរយៈពេល ៥ឆ្នាំហើយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៣ ដោយមានការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើផ្នែកអនាម័យនិងទឹកស្អាត និងមានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា។ លោកស្រីមានប្រសាសន៍បន្តថា គោលបំណងធ្វើឱ្យសាលាបឋមសិក្សានេះក្លាយជាសាលាគំរូ ដោយសារចង់ផ្លាស់ប្តូរទម្លាប់របស់ប្រជាជនឱ្យចាប់អារម្មណ៍ចំពោះការប្រើប្រាស់បង្គន់អនាម័យ និងការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ តាមរយៈភាពជាគំរូផ្តើមចេញពីកូនៗរបស់ពួកគេ។ លោកស្រី ម៉ាន់ជី ទេវី នាយិកាសាលាបឋមសិក្សាហ្គាហ្ស៊ី ពួរ៉ា ទន្ទឹមគ្នានេះ លោកស្រីនាយិកាសាលា បានបន្ថែមទៀតថា៖  “កន្

សំណង់អនាធិបតេយ្យ ODF ទទួលពានរង្វាន់អនាម័យបន្ត​បន្ទាប់​នៅឥណ្ឌា

ឥណ្ឌា៖ សានទី ណាហ្គា (Shanti Nagar Slum) ជា​សំណង់​អ​នា​​​ធិប​តេយ្យ​មួយ​ក្នុង​ចំណោម​សំ​ណង់​អនា​ធិប​តេយ្យ​ទាំង​អស់ ​៥ពាន់​ពីរ​រយ​សំណង់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ ​​អ្វី​ដែល​ខុសប្លែក​ពីសំ​ណ​ង់​អនា​ធិប​តេយ្យ​ដទៃ​ទៀត​នោះ ដោយ​សារ​សាន​ទី ​ណា​ហ្គា​ ជា​សំណង់អ​នា​ធិ​ប​តេយ្យ​បាន​ប​ញ្ឈ​ប់​​ការ​បន្ទោរ​បង់​ពាស​វាល​ពាស​កាលស្រុង​ (ODF)​ និង​ជា​គំរូ​ផ្នែក​អ​នា​ម័​យ​ទ​​ទួលបាន​ពាន​រង្វា​ន់​​ច្រើន​ជាង​គេ​នៅឥណ្ឌា​។ ​សំណង់​នេះមាន​ទីតាំង​ស្ថិត​នៅក្នុង​សហគមន៍ ​Jahangirpura ​ក្នុ​ងរដ្ឋ​ធា​នីបុផល។ អ្នកស្រី Maunar​ ស្ត្រីដឹក​នាំ​សាងសង់បង្គន់​អនាម័យ​នៅ​ក្នុង​សំណង់​អនា​ធិបតេយ្យ សានទី ណាហ្គា សំណង់​អនាធិបតេយ្យរៀប​រយសានទី ណាហ្គា​ កើត​ចេញ​ពីការ​ខិត​ខំប្រឹង​ប្រែង​របស់​ស្ត្រី​មេផ្ទះ​ជាច្រើន​ក្នុង​ភូមិ​ ​រួមគ្នា​​​​កសាង​ភូមិ​ស្ថានឱ្យ​ក្លាយ​ជាតំបន់​មាន​អនាម័យ​ ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​ដំបូល​ផ្ទះ។ អ្នកស្រី Maunar​ ស្ត្រីដឹក​នាំ​សាងសង់បង្គន់​អនាម័យ​នៅ​ក្នុង​សំណង់​អនា​ធិបតេយ្យ​នេះ ​បានឱ្​យ​ដឹ​ង​ថា ​សានទី ណាហ្គា​​ បានក្លាយជាសំណង់ប​ញ្ឈប់​ការ​បន្ទោរ​បង់​ពាស​វាល​ពាស​កាស​នៅ​ក្នុង​ឆ្នាំ​២០​០៧ ​ព្រមទាំងទទួល​បាន​ពា