Skip to main content

Posts

Showing posts from April, 2019

មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​​​​ផ្តល់​សេ​វា​ជួយ​ព្យា​បា​ល​ជំងឺ​​ម​ហា​រីក​ដ​ល់​ស្ត្រី​ក្រី​ក្រ​

ឯ​កឧ​ត្ត​មឧ​​ប​នា​យ​ក​រដ្ឋ​មន្រ្តី​ ហោ ​ណាំ​ហុង​ និងលោកជំទាវភរិយា - លោកជំទាវ​​ ​អ៊ឹង ​កន្ថា​ផា​វី​ រដ្ឋ​មន្រ្តី​ក្រ​សួង​កិច្ច​ការ​​នារី នៅក្នុងពិធី​​ស​ម្ពោធ​និង​ដាក់​ឱ្យ​ប្រើ​ប្រា​ស់"​មន្ទីរពេទ្យស្ត្រីនគរទេព"។ ភ្នំពេញ ៖​ មន្ទីរ​ពេទ្យ​​ស្រ្តី​​ន​គ​​​រ​ទេ​​​​​ព​​ត្រូ​វ​​​បា​​​​​​ន​​ស​​ម្ពោ​ធ​​និង​​ដា​ក់​​ឱ្យ​​ប្រើ​​ប្រា​​ស់​​ក្រោ​​ម​​អ​ធិ​​ប​​តី​ភា​​ព​ឯ​​ក​ឧ​​ត្ត​​ម​ឧ​​​ប​​នា​​យ​​ក​​រដ្ឋ​មន្រ្តី​​ ហោ ​​ណាំ​​ហុង​ កា​ល​ពីចុង​​ខែ​មីនា​កន្លង​ទៅ​​។​​ មន្ទីរ​​ពេទ្យ​​ស្ត្រី​​នេះ ​​កើត​​ឡើ​ង​​ដោយ​​​​មូ​ល​​និ​ធិ​​ន​​​គ​រ​​ទេព ​​និង​​លោក​​ជំ​ទាវ​​​ ​អ៊ឹង ​​កន្ថា​​ផា​វី​​ រដ្ឋ​​មន្រ្តី​​​ក្រ​សួង​​កិច្ច​​ការ​​​នារី​​ ដើ​ម្បី​​ផ្តល់​​ការ​ព្យា​បា​ល​​ផ្នែក​​រោ​គ​​ស្រ្តី​​ទូ​ទៅ ​​និង​​ជំងឺ​​មហា​រីក​​របស់​​ស្រ្តី​​ជួយដ​​ល់​​ស្រ្តី​​កម្ពុ​ជា​​ ជា​​ពិសេ​ស​ស្រ្តី​​ដែល​​ខ្វះ​​ល​ទ្ធ​​ភា​​ព​​ព្យា​​បា​ល​ជំ​ងឺ​​​។​ ឯក​ឧត្ត​ម​​​​ឧប​នា​​យ​ក​រដ្ឋ​ម​ន្រ្តី​ ​មាន​ប្រ​សា​​សន៍​​ថា ​​កា​រ​​បើ​ក​ដំ​ណើរ​ការ​​​ មន្ទីរ​​ពេទ្យ​​ស្រ្ដី​​ន​គ​រ​​​ទេព ​​នា​​​​​ពេ​​​ល​​​​​នេះ​​​​ គឺ​​​​ឆ្លើ​យ​​ត​ប​​​ទៅ​នឹ​​​ង​ត​

ទឹកប្រាក់ ១,៥ លាន​ដុល្លារ​កំពុង​លើក​កម្ពស់​អាហា​រូបត្ថម្ភ​កុមារ​ខេត្ត​ស្ទឹងត្រែ​ង​

រូបតំណាងដកស្រង់ពីទំព័រហ្វេសប៊ុក អ​ង្គការភ្លែន​អន្តរជាតិកម្ពុជា ស្ទឹងត្រែង៖ កង្វះ​អា​ហា​រូ​ប​ត្ថ​ម្ភ​ក្នុ​ង​ចំ​ណោ​ម​កុ​មា​រ​អា​យុ​ក្រោ​មប្រាំ​ឆ្នាំ ​និងស្ត្រី​ក្នុង​វ័​យប​​ន្ត​ពូជ​នៅ​តែ​ជា​ប​ញ្ហា​ចំ​ប​ង​មួ​យនៅ​កម្ពុជា​ ជា​​ពិ​សេ​ស​តំ​ប​ន់​​ដាច់​ស្រ​យាល​​នៃ​​ខេត្ត​ស្ទឹង​ត្រែង​។ ​កង្វះ​អា​ហា​រូប​ត្ថ​ម្ភទាំ​ង​នេះ រួ​មមា​ន ក​ង្វះអា​ហា​​រ​ដែ​​ល​មា​ន​ជី​វ​ជា​តិចិ​ញ្ចឹម​គ្រប់​គ្រាន់ ​ចំ​ណេះ​​ដឹ​ង​តិ​ច​តួ​ច​អំ​ពី​សុ​ខ​ភា​​ព​មា​តា​និ​​ង​ទា​រ​ក​ ​កា​រ​ថែ​ទាំ​កុ​មា​រក្នុង​ដំ​ណា​ក់​កា​ល​១​០​០០ថ្ងៃ​ដំបូង​ ព្រម​ទាំង​ក​ង្វះ​លទ្ធ​ភាព​ទទួ​ល​​បា​ន​​ទឹក​ស្អាត​និង​អនា​ម័យ​ក្នុង​ការ​ផ្តល់​អាហារ​។ ​ យោង​តា​ម​រ​បា​យ​កា​រ​ណ៍​អ​ង្កេ​តប្រ​ជា​សាស្ត្រ​និ​ង​សុ​ខ​ភា​ព​​កម្ពុ​ជា​ឆ្នាំ២​០១​៤​​ ​បា​​ន​ឱ្យ​​ដឹង​​ថា ​ក​ង្វះ​អា​​ហា​​រូប​​ត្ថម្ភ​​ក្នុង​​ចំ​ណោ​​ម​​​កុ​​​មា​​រក្រោ​ម​ប្រាំ​​ឆ្នាំ​​ក្នុង​ខេ​ត្តស្ទឹង​​ត្រែង​​ច្រើន​​ជាង​​មធ្យ​ម​​ភាគ​ថ្នាក់​​ជាតិ​​។​ ​ខេត្តនេះ​​មា​ន​​កុ​​មារ​​ក្រិ​សក្រិន​៤៤ភា​គរយ​ ខណៈ​មធ្យម​ភាគ​ថ្នាក់​ជាតិ​៣​២​ភា​គ​រ​យ​ ​កុមា​រ​ស្គម​ស្គាំង​ ១​៣​.​៨​ភាគ​រ​យ ​ខ​ណៈ​ ​​ម​ធ្យ​មភា​គថ្នាក់​ជា​តិ​

សុខាភិបាលជំរុញឱ្យ​គ្រប់​មន្ទីរពេទ្យ​​​​​​​ត្រូវ​អនុវត្តន៍​​​គោល​​​ការណ៍​​​​​​ទឹក​​ស្អាត​អនាម័យ​​​

​គោលកា​រណ៍​ណែនាំ​ជាតិ​ស្តី​ពី​ទឹក​ស្អាត​និង​អនាម័យ​ដល់​មណ្ឌល​សុខ​ភាព​ក្នុង​ប្រ​ទេ​ស​ទាំង​អស់ ​ ភ្នំពេញ៖ ដើម្បី​លើក​កម្ពស់​ស្ថាន​ភាព​អ​នា​ម័យ​ឱ្យ​កាន់​តែប្រសើ​រឡើ​ងនៅ​ក្នុង​មូល​ដ្ឋាន​ព្យា​បាល​និ​ង​ថែ​ទាំសុខ​ភាព​ ឬម​ណ្ឌល​សុខ​ភាព​នី​មួយៗ​នៅក្នុង​ប្រទេស​កម្ពុជា​ ក្រសួង​សុខាភិ​បាល​បាន​ចេ​ញផ្សាយ​គោលកា​រណ៍​ណែនាំ​ជាតិ​ស្តី​ពី​ទឹក​ស្អាត​និង​អនាម័យ​ដល់​មណ្ឌល​សុខ​ភាព​ក្នុង​ប្រ​ទេ​ស​ទាំង​អស់ ​ត្រូវ​អនុវត្តន៍​ចាប់ពីពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ​២០១៨​ តទៅ​។  លោក​ជំទាវ​វេជ្ជ​បណ្ឌិត​ ឱ​ វណ្ឌ​ឌីន ​ទីប្រឹក្សា​ក្រសួង​សុខា​ភិបាល ​និង​ជា​អគ្គនា​យក​បច្ចេក​ទេស​សុ​ខា​ភិបាល​នៃ​ក្រសួង​សុខាភិបា​ល ​បានលើក​ឡើង​ថា ​គោល​ការណ៍​ណែនាំ​ជាតិ​ស្តី​ពី​ទឹក​ស្អាត​និង​អនាម័យល្អ​នេះ ​មានគោល​ដៅចូល​រួម​ចំណែក​លើក​កម្ពស់​សុខ​ភាព​សាធារ​ណៈ ​និង​កាត់​បន្ថ​យកា​រ​ចម្លង​រោគ​ផ្សេង​ៗនៅ​តាម​មូលដ្ឋាន​ព្យាបាល​និង​ថែទាំ​សុខ​ភាព​។ ​ ​ការ​លើកឡើ​ងនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តី​ពីកា​រលើក​កម្ពស់​ស្ថាន​ភាព​អ​នា​ម័​យ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​មូល​ដ្ឋាន​ព្យា​បាល ​និង​ថែ​ទាំ​សុខ​ភាព​ ដោយ​ការ​ចូល​រួម​ពី​គ្រប់​ភា​គី​ពា​ក

កង្វះអាហា​រូបត្ថម្ភ​ កម្ពុជា​ខាតប​ង់ទឹក​ប្រាក់​២៦៦​លាន​ដុល្លារ​អាមេ​រិក​

រូបភាពដកស្រង់ពីហ្វេសប៊ុក ​ SUN ​CSA ​Cambodia អាហារូបត្តម្ភ :   អ្នកជំនាញអា​ហា​រូបត្ថម្ភ​នៃសម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភកម្ពុជា ​បាន​អះ​អាង​ថា កង្វះ​អាហារូប​ត្ថម្ភ ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់ទឹក​ប្រាក់​២៦៦លាន​ដុល្លារ​អាមេរិក​ជារៀង​រា​ល់​ឆ្នាំ​ ខណៈ​កង្វះ​អាហា​រូបត្ថម្ភ​ជា​ឧប​សគ្គ​ដ៏​ធំបំផុត​សម្រាប់​ការលូត​លាស់​កុមារ​នៅ​កម្ពុជា​ និង​រាំស្ទះ​ដំណើរ​នៃ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នក​សារ​ព័ត៌​មាន ​ស្តីពី​សន្តិ​សុខ​ស្បៀង​និង​អាហា​រូបត្ថម្ភ​ ដែ​លរៀប​ចំដោ​យ​សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភកម្ពុជា​ (​SUN ​CSA ​Cambodia) ​នៅ​សណ្ឋា​គារភ្នំពេញ ​កាល​ពេល​ថ្មីៗ​នេះ អ្នកស្រីវេជ្ជ​បណ្ឌិត ​ជា ម៉ារី ​ប្រធាន​ស្តីទី​កម្មវិ​ធីជា​តិអា​ហា​រូប​ត្ថម្ភ ​នៃក្រ​សួ​​ង​សុខា​ភិបាល​ មាន​ប្រសា​សន៍​ថា ​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ បង្កើត​បានឧប​សគ្គជា​ច្រើន​ចំពោះសុ​ខ​ភាពកុមារ​នៅ​កម្ពុជា​។ អ្នកស្រីវេជ្ជ​បណ្ឌិត ​ជា ម៉ារី ​ប្រធាន​ស្តីទី​កម្មវិ​ធីជា​តិអា​ហា​រូប​ត្ថម្ភ ​នៃក្រ​សួ​​ង​សុខា​ភិបាល​  អ្នកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់​ថា ៖ " កុមារមាន​

១០០០ ថ្ងៃដំបូង​ជា​ពេល​វេលា​សំខាន់បំផុត​​​សម្រា​ប់​ជីវិត​​កុមារ​គ្រប់រូប​​

រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុក UNICEF Cambodia  អាហារូបត្ថម្ភ : ការ​ផ្តល់​អាហារ​រូបត្ថម្ភ​ឱ្យ​បាន​ត្រឹម​ត្រូវ​​ក្នុង​​ពេល ​១០​០០​ថ្ងៃ​ដំបូង​នៃជី​វិ​ត​រ​ប​ស់​​​​កុមា​រ​​ ​មា​ន​​អត្ថប្រយោជន៍ជាច្រើន​សម្រាប់​សុខ​ភាព​និង​អនា​គតរបស់​​ពួក​គេ​។ កា​រ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ អា​ច​ធានា​បាន​​ការ​​អភិវឌ្ឍ​ន៍​ដ៏​ល្អប្រសើរ​ចំពោះ​ខួរក្បាល​និង​រាង​កាយ​របស់កុ​មារ​។ ១០០០​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ជីវិត​កុមារ ​រាប់​ចាប់ផ្ដើម​ពី​ពេល​ដែល​ទារក​ស្ថិត​ក្នុង​ផ្ទៃម្តាយ​ រហូត​ដល់​គេ​មា​ន​អា​យុពីរ​ឆ្នាំ​។ ប្រសិន​បើ​កុមារ​មិន​ទទួល​បាន​អាហា​រូប​ត្ថម្ភ​គ្រប់​គ្រាន់​ក្នុង​រយៈ​ពេល​ដ៏សំ​ខាន់​នេះទេ ​នោះគេ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដល់​ការ​លូត​លាស់​បញ្ញា ​ស្មារតី​ និង​រាង្គ​កាយ​ក្រេះ​ក្រិន​ពេញ​មួ​យជីវិត​។ នេះ​បើ​តាម ​ព័ត៌មាន​ ពី​មន្ត្រី​សម្ព័ន្ធអង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភ​កម្ពុជា ​( SUN CSA Cambodia )​។ ​ បញ្ហា​ក្រេះក្រិន​នេះ ប​ង្ក​ផល​វិ​បាក​​ធំ​ធេង​​សម្រាប់​​ជីវិត​​កុមារ​ ​ហើយ​​មិន​​អា​ច​ត្រ​ឡប់​ក្រោយ​វិញបា​ន​ទេ​។​ ប៉ុន្តែប​ញ្ហា​ក្រេះ​ក្រិន​​អាច​បញ្ជៀស​បាន ​តាមរយៈកា​រផ្តល់​ទឹក​ដោះ​ម្តាយ​សុទ្ធ​សម្រ

សុខាភិបាលស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់សុខភាព និងផឹកទឹកឲ្យបានច្រើននៅរដូវក្តៅ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌី រដ្ឋលេ​ខាធិ​ការ​ក្រសួង​សុខាភិ​បាល និង​ជា​អ្នក​នាំ​ពាក្យ​ក្រ​សួង​សុ​ខា​ភិ​បាល​​  ភ្នំពេញ៖ ក្រសួង​សុខា​ភិបា​ល​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ពិសេ​ស​កុមា​រ​តូច​ៗ និង​មនុស្ស​ចាស់ ​ផឹក​ទឹ​ក​ឲ្យ​បាន​ច្រើន​ ខណៈ​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​​កើន​កម្តៅ​ ដែល​សី​តុណ្ហ​ភាព​នឹង​ឡើង​រហូត​ដល់​​ទៅ​​៤០​​-​៤២​ ​អង្សា​សេ ​យោង​តាម​​កា​រ​ព្យាករ​ណ៍​អា​កាស​​ធាតុ​រ​បស់​ក្រ​​សួង​ធ​ន​ធាន​​ទឹក​ និ​ង​ឧតុ​​និយ​​ម​ ​។​  លោក​ជំទាវ​វេជ្ជ​បណ្ឌិត​ ឱ​ វណ្ណ​ឌី​ រដ្ឋលេ​​ខា​ធិ​​ការ​​ក្រ​សួង​​សុខា​ភិ​​បាល​ និង​​ជា​​ អ្នក​​នាំ​​ពាក្យ​​ក្រ​​សួង​​សុ​​ខា​​ភិ​​បា​ល​​​  បា​នស្នើរ​ឡើង​ដូច​នេះ ​នៅ​ក្នុង​​ស​ន្និ​​សី​ទ​សា​រ​ព័​ត៌​មាន​​ស្ដី​ពី ​«ផល​ប៉ះ​ពាល់​បម្រែ​បម្រួ​លអា​កា​សធា​តុនា​រដូវ​ក្ដៅ​ និង​ការ​ឆ្លើយ​តប​​ទប់​ស្កាត់​ក្នុង​កិច្ច​ថែរ​ក្សា​សុ​ខ​មាល​ភាព​សាធា​រណៈ»​ រៀប​ចំ​ដោ​​យអង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបា​ល។​ សន្និ​​សីទ​នេះ ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​គណៈរ​ដ្ឋ​មន្រ្ដី​ នាព្រឹ​ក​ថ្ងៃ​ទី២​​៧​ ខែមី​នា ​ឆ្នាំ​២០១៩​នេះ​។​ ទន្ទឹម​គ្នា​នេះ លោ​កជំ​ទាវ​វេជ្ជ​បណ្ឌិត​មាន​ប្រសាសន៍​​ថា ​ដើម្បីជៀសផុត​ពី​គ្រោះ​ថ្

Sister of Code កម្មវិធីលើកទឹកចិត្តសិស្សនារីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន

ការអប់រំ : Sister of Code គឺជាកម្មវិធី​សិក្សា​លើប្រព័ន្ធ​បច្ចេក​វិទ្យា​កុំព្យូទ័រ​មួយ ​លើក​ទឹក​ចិត្ត​សិ​ស្ស​នារី​នៅកម្ពុ​ជា​។ កម្ម​វិធី​នេះ បំ​ផុស​ឲ្យ​សិស្ស​នារី​ព្យា​យាម​សរ​សេរ​កូដ​កម្ម​វិធី​កំុ​ព្យូ​ទ័រ​ អភិ​វឌ្ឍ​ន៍​​សមត្ថ​ភាព​និង​ទំនុ​ក​ចិត្ត​ ដើម្បី​ផ្ដល់​ឱកា​សជោគ​ជ័យផ្នែក​ឌីជីថ​លដ​ល់ពួកគេ​នាពេ​លអ​នាគ​ត ​តា​ម​រយៈកា​រប​ង្កើត​ផ​លិ​តផល​បច្ចេក​វិទ្យា​ថ្មី​ៗ ​បម្រើ​ដល់អា​ជីវក​ម្ម​ផ្ទាល់​ខ្លួន ​និង​ការ​អភិ​វឌ្ឍន៍​ស​ង្គម​​។ នេះ​ជា​កម្ម​វិធី​​ស​ម្រា​ប់​ស្ត្រី​ដំបូង​គេ​បង្អស់​នៅក​ម្ពុជា។​ កម្មវិធី​បង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេ​រកូដ ​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល ​៦ខែ​នេះ ​បង្រៀន​សិស្ស​នា​រី ​មាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំទៅ១​៨ឆ្នាំ ​។​ កម្មវិធី ​Sister of Code​ ដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​នេះ ​ទទួល​សិស្សនារីពីគ្រ​ប់​គ្រឹៈ​ស្ថាន​សិក្សា​រដ្ឋ ​និង​ឯក​ជន ​តាម​រយៈ​ គ​ម្រោង​ Development Innovations Cambodia (DI)​ របស់​ទីភ្នាក់​ងារ​ជំនួយ​អា​មេរិក​។ បច្ចុប្បន្នកម្មវិធីនេះ មានបណ្តុះបណ្តាលសិស្សនារីនៅសាលារៀនជំនាន់ថ្មីរបស់ក្រសួងអប់រំ យុវជន និង​កីឡា, មជ្ឈមណ្ឌល IT Academy STEP

ប្រព័ន្ធ​គ្រប់​គ្រង​​ពេទ្យ​ឌី​ជីថល ​«​ពេទ្យ​យើង​» ​​លើក​កម្ពស់​បច្ចេក​វិទ្យាព័ត៌មាន​​​សុខា​ភិបាល​កម្ពុជា​​

ភ្នំពេញៈ "ពេទ្យយើង" ជាកម្មវិធីប្រ​ព័ន្ធគ្រ​ប់គ្រ​ង​មន្ទីរ​ពេទ្យ​ឌីជី​ថលថ្មី​មួយ បង្កើត​​សម្រាប់​​កត់​ត្រា​ព័ត៌​មា​ន​នៅ​​តាម​​​មន្ទីរ​ពេទ្យ មណ្ឌលសុខភាព​ មន្ទីរព្យាបាលទាំងរដ្ឋនិងឯកជន​។ កម្មវិធី​នេះបង្កើត​ឡើ​ង​​ដោ​យ​​អ្នក​ស្រី​ ប៉ុង លីមសាន ​ប្រធាន​ក្រុម​ហ៊ុន​ First Womentech Asia​ និង​ម្ចាស់​​​ពាន់​​រង្វា​ន់​​​ស​ហ​​​គ្រិន​​ស្ត្រីឆ្នើម​​ក្នុង​វិស័យ​​បច្ចេកវិទ្យា​​ទូរគមនា​គ​មន៍​ព័ត៌​មាន​​ (ICT)​ ប្រ​ចាំឆ្នាំ២០១៩ ។ អ្នកស្រី ប៉ុង លីមសាន ​ស្ថាបនិកកម្មវិធី​ឌីជីថល​សុខា​ភិ​បាល​នេះ បានឱ្យដឹងថា កម្មវិធី ​«​ពេទ្យ​យើ​ង​​» ​ជាកម្ម​វិធី​មួយ​ងាយ​​ស្រួលក្នុង​ការ​​គ្រប់​ព័ត៌​មាន​មន្ទីរ​ពេទ្យ ​មានភាពច្បាស់លាស់ ​ពន្លឿន​​ដំណើរការ​ផ្សេងៗ​ក្នុ​ង​​មន្ទីរ​​ពេទ្យ​ ទាំង​​​បណ្ដា​គ្លីនិក និង​មន្ទីរពេទ្យ​ឯកជន​​នានា​។ អ្នកស្រី បន្ថែមថា " ខ្ញុំ​សង្កេត​ឃើញ​ថា ​បណ្ដា​​​មន្ទីរ​ពេទ្យ​និង​គ្លីនិក​​ឯក​ជន​ជា​ច្រើន​នៅ​កម្ពុជា​ ​​នៅ​​តែ​ប​ន្ត​ប្រើ​​ប៊ិកនិង​​​ក្រដាស​​កត់​ត្រា​​​ព័ត៌មាន​ និង​របាយ​ការណ៍​​សុខភាព​​របស់​អ្នក​ជំងឺ​​។ ខ្ញុំឃើញ​ប្រ​ទេ​ស​​មានបច្ចេក​វិទ្យា​ជឿន​លឿនមួយ​ចំនួន​ឈប់​ប្រើ​មធ្យោ​បាយ​នេះ​ហើយ

ស្ត្រីទូទាំង​ពិភ​ព​លោក​ចំណាយ​ពេល​១៥២​​លាន​​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​ ដើ​ម្បី​ប្រ​មូល​ទឹក​​ប្រើ​ប្រាស់​​

ភ្នំពេញ៖ ស្ត្រីនិងក្មេងស្រីនៅទូទាំងពិភពលោកចំណាយពេល ១៥២លានម៉ោងក្នុងមួយថ្ងៃៗ ដើម្បីប្រមូលទឹកប្រើប្រាស់ក្នុងគ្រួសារ។ សកម្មភាពនេះធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព និងឱកាសរបស់ពួកគេក្នុងការចូលរួមសកម្មភាពសង្គម រចនាសម្ព័ន្ធអភិបាលកិច្ចមូលដ្ឋាន និងការអប់រំ ។ នេះ​យោ​ង​តាម​របាយ​​ការណ៍​​របស់​​អង្គការ​ Oxfam in Cambodia ​កម្ម​វិធី​​​ស្ត្រីនិងទឹក​​ ទិវាទឹក​ពិភព​លោក​ថ្ងៃទី​២១ ខែមិនា ឆ្នាំ ២០១៩ ។

កសិកស្ត្រីលើកឡើងថា កង្វះទឹក ទុន និង​ទីផ្សារ ជាឧបសគ្គផលិតកម្មស្បៀងអាហារនៅក្នុងគ្រួសារ

រូបភាពពីអង្គការ  Helen Keller International-Cambodia នៅ​កម្ពុជា​ស្ត្រីបានដើរតួនាទីសំខាន់នៅក្នុងផលិតកម្មស្បៀងអាហារក្នុងគ្រួសារ រាប់​ចាប់​តាំង​ពី​កសិ​ដ្ឋាន​ដល់​តុអាហារ​​។ ការផលិតកម្មស្បៀងអា​ហា​រនៅក្នុងគ្រួសាររួមបញ្ចូលទាំងការងារក្នុងវិស័យក​សិ​កម្ម មាន​ការចិញ្ចឹមសត្វ​ សួនបន្លែល​ក្ខ​ណៈ​​គ្រួ​សារ ​និងវារីវប្បកម្ម ​ទីផ្សារ រួម​ទាំង​ការ​គិតដល់ប​ញ្ហា​​សុខ​ភាព​និ​ង​អ​នា​ម័យ ដើម្បីកែលម្អអា​ហារូប​ត្ថ​ម្ភ​​និង​​ជីវភាព​រស់នៅរបស់សហគមន៍នៅតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។ បើតាម របាយការណ៍មួយ ​របស់​ជំនួយ​ទីភ្នាក់​អា​មេ​រិក បង្ហាញថា ​ជិត ៨០ភាគរយនៃ​ប្រជា​ជនក​​ម្ពុជា​រ​ស់នៅ​តំបន់​ជន​បទ ​ក្នុង​នោះ​​ ៦៥ភាគរយ ​រស់នៅ​ពឹង​ផ្អែ​ក​វិស័​យ​កសិកម្ម ការនេសាទ និងអ​នុ​ផល​ព្រៃ​ឈើ។​ មួយភាគប្រាំ​នៃប្រជាជន​កម្ពុជា​មាន​បញ្ហា​កង្វះចំ​​ណី​​​អាហារ មានន័យថា ​​បរិមាណកាឡូរី​ដែល​ពួកគេ​ទទួលបានប្រ​ចាំថ្ងៃ ​មាន​ចំនួន​តិច​ជាងបរិ​មា​ណ​​​កាឡូរីដែលមនុស្សម្នាក់ៗ​ ​ត្រូវទទួលបានតាមការកំណត់​។​ ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦ ក្រោម​ប្រធានបទ «កសិករ​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​កសិកម្ម» ដែល​រៀ​ប​ចំ​ឡើង​នៅ​ខែ​មីនា ឆ្នាំ​២០១៦ កសិករស្ត្រី

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ

ស្ត្រីមេផ្ទះបង្កើតភូមិ ODF មួយក្នុងស្រុកស៊ីហ័រប្រទេសឥណ្ឌា

ឥណ្ឌា៖ ម៉ោង១០ព្រឹកជាពេលវេលាដែលក្រុមស្ត្រីមេផ្ទះរស់នៅក្នុងសហគមន៍មួយ ឈ្មោះ ចាហានីពូរ៉ា ជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាផ្សេងៗអំពីការងារអភិវឌ្ឍន៍សហគមន៍របស់ពួកគេឱ្យកាន់តែរីក​ច​ម្រើ​ន​ប្រសើរ​ឡើង​។ ការ​ជួ​បជុំគ្នា​នេះ​មិន​ញឹក​ញាប់​នោះទេ​ អាច​មួយ​ទៅ​ពីរ​សប្តាហ៍​ម្តង​តែប៉ុ​ណ្ណោះ​។​ ស្ត្រីនៅក្នុងភូមិសហគមន៍ ​Jahangipura  បង្ហាញបច្ចេក​ទេស​គ្រប់​គ្រង​លាមក​សត្វ​ធ្វើ​​ជី​កំប៉ុស្តិ៍ - Mao Samnang សហគមន៍ ​Jahangipura ជា​ភូមិ​មួយ​ស្ថិត​នៅ​ស្រុក​ស៊ី​ហ័រ ​រដ្ឋ​បុផល​ ប្រទេស​ឥណ្ឌា ! ​ទីនេះ​​មាន​ចំងា​យជា​ង​មួយ​ពាន់បី​រយ​គីឡូម៉ែត្រ​ពី​ទីក្រុង​ញ៉ូវដេ​លី​។ ​ចាហានីពូរ៉ា ​បាន​ក្លាយ​ជា​ភូមិ​គ្មាន​ការប​ន្ទោ​រ​បង់​ពាស​វាល​ពាស​កាល​​ទាំង​ស្រុង ឬភូមិ​ODF​ ក្នុងឆ្នាំ ​២០១៤ ​កើត​ឡើង​ដោយ​ការ​រួប​រួមគំនិ​ត​គ្នា​របស់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​​ភូមិ​​។ អ្នកស្រី ​Ahniya​ ជា​ស្ត្រីដឹក​នាំ​គ្រួសារ​មួយ​ក្នុង​ចំណោម ​​៣៥០​គ្រួសារ​ផ្សេង​ទៀត ​បាន​និយាយ​ថា ភូមិ​ចាហានីពូរ៉ា ​បាន​ក្លាយ​ជាភូ​មិ ​ODF ​ដោយ​ការ​ចាប់​ផ្តើម​ពី​ស្ត្រី​ចូល​រួមគ្នា​បំផុស​គំនិត​​ឡើង​។ “​ពួក​យើង​ជាស្ត្រី​ ! យើង​នាំគ្នាធ្វើ​ឱ្យ​ភូមិនេះ​ស្អាត​និង​មាន​អនាម័យល្អ​

កង្វះទឹកស្អាតនិងអនាម័យ ធ្វើឱ្យកម្ពុជាខាត់បង់ថវិកាជាង ៤០០លានដុល្លារជារៀងរាល់​ឆ្នាំ​

ភ្នំ​​​​ពេញ៖ ដោយ​សារ​ការ​រ​ស់​នៅរ​បស់​ប្រជា​ពល​រដ្ឋ​កង្វះ​ទឹក​ស្អាត​និង​អនាម័យ​ បាន​ធ្វើ​ឱ្យ​ប្រ​ទេ​ស ​ក​​​ម្ពុ​ជាខា​ត​បង់​ថវិកា​ជាតិ​ប្រមាណ​ជាង​ ៤០០​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​លើ​ការ​ងារ​ស្តារ​លទ្ធ​ភាព​ប្រើ​​ប្រាស់ទឹ​ក ​ អនាម័យ ​ និង​ការព្យា​បាលជំងឺ​​។ ​នេះ​បើតាម​របាយ​ការណ៍​មួយ​បង្ហាញ​ដោយ​ក្រ​សួ​ង​​​អ​ភិវឌ្ឍន៍​ជនប​ទ បង្ហាញ​កាល​ពី​ចុង​ឆ្នាំ​២០​១៨ ​។ អ្នកស្រី ធឿនធារី សមាជិកក្រុមប្រឹក្សាស្រុក​រលា​ប្អៀរ ខេត្តកំពង់​ឆ្នាំង ផ្តល់សម្ភាសន៍ពីបញ្ហាអភិវឌ្ឍន៍សហគមន៍ និង​ការងារ​ដឹកនាំ​អនាម័យ ទឹកស្អាត ដល់ប្រជាពលរដ្ឋក្នុងឃុំ - រូបភាពកម្មវិធីបេសកកម្មប្រចាំសប្តាហ៍ ​ភី.អិន.អិន ! ទស្សនាវីដេអូកម្មវិធីបេសកកម្មប្រចាំសប្តាហ៍ និយាយពីបញ្ហាប្រឈមនិងការដោះស្រាយបញ្ហាទឹកស្អាតនិងអនាម័យនៅកម្ពុជា

ត្បែងខ្ពស់ភូមិ​បញ្ឈប់​ការ​​បន្ទោរ​ប​ង់ពាស​វាល​ពាស​កាល​ទាំង​ស្រុង​ ឬភូមិ ODF

អ៊ុំ​ស្រី វ៉ន វ៉ាន រស់នៅ​ស្ថិត​នៅ​ឃុំត្បែង​ខ្ពស់​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់ឆ្នំាង  និយាយពីប្រយោជន៍នៃបង្គន់អនាម័យរបស់គាត់  - រូបភាពបេសកកម្មប្រចាំសប្តាហ៍ កំ​ពង់​ឆ្នាំង​ ៖ ក្នុង​ចំណោម​ភូមិ​ទាំង​១២ ​ស្ថិត​នៅ​ឃុំត្បែង​ខ្ពស់​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់ឆ្នំាង​ ​ភូមិ​​ត្បែង​​ខ្ពស់​​​​បាន​​ក្លាយ​​ជា​​ភូមិ​​បញ្ឈប់​​ការ​ប​ន្ទោរ​បង់​​ពាស​​វាល​​ពាស​​កាល​​ទាំង​ស្រុង​​ ឬ​​ភូមិ ​​ODF​ ​នៅ​​ក្នុង​​ឆ្នាំ​​២០១៩​​ ​នេះ។​ លក្ខណៈ​​ពិសេ​ស​នៃ​​ភូមិ​​នេះ ​​​គឺ​ជាភូមិ​ដែល​​មានស្ថាន​ភាពអ​នាម័យ​ល្អ​ប្រសើរ​, ប្រជា​ពល​រដ្ឋក្នុង​ភូមិ​មាន​បង្គន់​អនាម័​យ​ប្រើ​ប្រាស់​ស្ទើរ​គ្រប់​ខ្នង​ផ្ទះ​ ​ការ​រស់​នៅ​មាន​អនាម័យ ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ តា​ម​រយៈ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋក្នុងភូមិ។ លោក​ សំ ​សាន្ត​ មេឃុំត្បែងខ្ពស់​ បានអះ​អាង​ថា ​ភូមិ​ត្បែង​ខ្ពស់​បាន​ក្លាយ​ជា​ភូមិ​បញ្ឈប់​ការបន្ទោរ​បង់​​ពាស​វាល​ពាស​កាល​មុន​គេ ​ក្នុង​ចំណោម​ភូមិ​ទាំង​ប្រាំ​បួន ​នៅ​ឃុំ​ត្បែង​ខ្ពស់ ​ស្រុក​សាមគ្គី​មា​ន​ជ័​យ ​។ លោកថា ​" ដោយសារតែការ​​​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព ​និង​ប្រយោ​ជន៍​នៃ​បង្គន់​អនាម័យរ​ប​ស់​​ប្រជា​ពល​រដ

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន