Skip to main content

ប្រព័ន្ធ​គ្រប់​គ្រង​​ពេទ្យ​ឌី​ជីថល ​«​ពេទ្យ​យើង​» ​​លើក​កម្ពស់​បច្ចេក​វិទ្យាព័ត៌មាន​​​សុខា​ភិបាល​កម្ពុជា​​


ភ្នំពេញៈ "ពេទ្យយើង" ជាកម្មវិធីប្រ​ព័ន្ធគ្រ​ប់គ្រ​ង​មន្ទីរ​ពេទ្យ​ឌីជី​ថលថ្មី​មួយ បង្កើត​​សម្រាប់​​កត់​ត្រា​ព័ត៌​មា​ន​នៅ​​តាម​​​មន្ទីរ​ពេទ្យ មណ្ឌលសុខភាព​ មន្ទីរព្យាបាលទាំងរដ្ឋនិងឯកជន​។ កម្មវិធី​នេះបង្កើត​ឡើ​ង​​ដោ​យ​​អ្នក​ស្រី​ ប៉ុង លីមសាន ​ប្រធាន​ក្រុម​ហ៊ុន​ First Womentech Asia​ និង​ម្ចាស់​​​ពាន់​​រង្វា​ន់​​​ស​ហ​​​គ្រិន​​ស្ត្រីឆ្នើម​​ក្នុង​វិស័យ​​បច្ចេកវិទ្យា​​ទូរគមនា​គ​មន៍​ព័ត៌​មាន​​ (ICT)​ ប្រ​ចាំឆ្នាំ២០១៩ ។

អ្នកស្រី ប៉ុង លីមសាន ​ស្ថាបនិកកម្មវិធី​ឌីជីថល​សុខា​ភិ​បាល​នេះ បានឱ្យដឹងថា កម្មវិធី ​«​ពេទ្យ​យើ​ង​​» ​ជាកម្ម​វិធី​មួយ​ងាយ​​ស្រួលក្នុង​ការ​​គ្រប់​ព័ត៌​មាន​មន្ទីរ​ពេទ្យ ​មានភាពច្បាស់លាស់ ​ពន្លឿន​​ដំណើរការ​ផ្សេងៗ​ក្នុ​ង​​មន្ទីរ​​ពេទ្យ​ ទាំង​​​បណ្ដា​គ្លីនិក និង​មន្ទីរពេទ្យ​ឯកជន​​នានា​។

អ្នកស្រី បន្ថែមថា " ខ្ញុំ​សង្កេត​ឃើញ​ថា ​បណ្ដា​​​មន្ទីរ​ពេទ្យ​និង​គ្លីនិក​​ឯក​ជន​ជា​ច្រើន​នៅ​កម្ពុជា​ ​​នៅ​​តែ​ប​ន្ត​ប្រើ​​ប៊ិកនិង​​​ក្រដាស​​កត់​ត្រា​​​ព័ត៌មាន​ និង​របាយ​ការណ៍​​សុខភាព​​របស់​អ្នក​ជំងឺ​​។ ខ្ញុំឃើញ​ប្រ​ទេ​ស​​មានបច្ចេក​វិទ្យា​ជឿន​លឿនមួយ​ចំនួន​ឈប់​ប្រើ​មធ្យោ​បាយ​នេះ​ហើយ​​ គេ​ប្រើ​​បច្ចេកវិទ្យា​កត់​​ត្រា​ព័ត៌​មាន​​តាម​​មន្ទីរ​ពេទ្យ ​អ៊ីចឹង​ហើ​​យ​ ! ខ្ញុំក៏​ចាប់​ផ្តើមគិត​និងបង្កើត​កម្មវិធី​នេះ​ឡើង​"។ ​

​ប្រព័ន្ធគ្រប់គ្រង​ឌីជីថល «​ពេទ្យ​យើង​» ​ធ្វើឱ្យ​មន្ទីរពេទ្យ​​​ព្យា​បាល​អ្នក​ជំងឺ​កាន់​តែ​មាន​​ប្រសិទ្ធ​ភាព និ​​ង​អាច​សន្សំ​ពេលវេលា​​​។ ​​​កម្មវិធី​​គ្រប់​គ្រង​​មន្ទីរ​ពេទ្យ​​គ្រប់​កម្រិត​ ​ទាំង​មន្ទីរពេទ្យ​ឯកជន​និង​រដ្ឋនេះ​ ​គឺ​គ្រប់​គ្រង​​ទិន្ន​ន័យ​​​តាម Online និង Offline។


ទន្ទឹមគ្នានេះ កម្ម​វិធី​ថ្មី​សម្រាប់​វិស័យសុខាភិបាល​ ក៏​មាន​មុខ​ងារ​គ្រប់គ្រង​កន្លែង​ស្ដុក​​ឱស​​ថ​​ ​កាលប​រិ​ច្ឆេទ​​​ប្រើ​ប្រាស់​​ថ្នាំ ​កាល​បរិច្ឆេទ​​ជួប​​ពេទ្យ​ កញ្ចប់​សេវា​ព្យា​បាល ​ធានារ៉ាប់រង​ របាយការណ៍​​ពិនិត្យ​សុខ​ភាព ​​លំហូរ​​សាច់ប្រាក់​ និង​​ធនធាន​​មនុស្ស​នៅក្នុងស្ថាប័ន​​។

សូម​ជម្រាបថា “ពេទ្យយើង” ជាកម្មវិធីទីមួយ​នៅកម្ពុជា ​​ដែល​លើក​កម្ពស់​វិស័យ​សុខា​ភិបាល​​បង្កើត​​ឡើង​ស្ត្រី ហើយ​អ្នកស្រី ប៉ុង លីមសាន ស្ថាប​និក​កម្ម​វិធី​នេះ បាន​ជាប់ពាន់រង្វាន់ជាស្ត្រីឆ្នើមក្នុងវិស័​យ​​បច្ចេក​វិទ្យា​ទូរ​គម​នា​គម​ន៍ព័ត៌​មាន ​(ICT) ​ប្រចាំ​ឆ្នាំ​២០១៩ ​នេះ រៀប​ចំដោយ​ក្រសួង​ប្រៃ​សណី​យ៍ ​និងទូ​រ​គ​ម​នា​គ​ម​ន៍​។

អត្ថបទ​ម៉ៅ សំណាង លម្អិត​ព័ត៌មាន​​វី​ដេ​អូ​សូម​ចូល​ទៅ​កាន់​កម្មវិធី​បេសកកម្ម​ប្រ​ចាំ​សប្តាហ៍​ !

Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...