Skip to main content

Posts

ព័ត៌មានថ្មីៗ

Recent posts

កម្ពុជាទទួលអំណោយអណ្តូងស្នប់ ១៥០០ពីសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ - តាមរយៈការសម្របសម្រួលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កម្ពុជាបានទទួលអណ្ដូងស្នប់អាហ្វ្រីដេវចំនួន ១៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា កាលព្រឹកថ្ងៃចន្ទកន្លងទៅ ។ អណ្ដូងស្នប់ដែលបានសាងសង់រួចទាំងនេះ រួមមានអណ្តូងស្នប់ចំនួន ១១៩០អណ្ដូង បានសាងសង់នៅខេត្តត្បូងឃ្មុំម ស្រុកមេមត់ទទួលបាន ៦៨៩អណ្ដូង ស្រុកក្រូចឆ្មាទទួលបាន ៤៦អណ្ដូង និងស្រុកត្បូងឃ្មុំទទួលបាន ៤៥៥អណ្ដូង ។  ខេត្តបន្ទាយមានជ័យមាន ៣១០អណ្ដូង ក្នុងនោះស្រុកភ្នំស្រុកទទួលបាន ៤៦អណ្ដូង ស្រុកសិរីសោភណ្ឌទទួលបាន ១០០អណ្ដូង ស្រុកព្រះនេត្រព្រះទទួលបាន ៤៣អណ្ដូង ស្រុកមង្គលបុរីទទួលបាន ២៦អណ្ដូង ស្រុកម៉ាឡៃទទួលបាន ៦០អណ្ដូង ក្រុងប៉ោយប៉ែតទទួលបាន ១៧អណ្ដូង ស្រុកស្វាយចេកទទួលបាន ១៧អណ្ដូង និងស្រុកអូរជ្រៅទទួលបាន ០១អណ្ដូង ។ ពិធីប្រគល់-ទទួលនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត Rajkumar Rajan Singh រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ តាមប្រពន្ធ័អនឡាញ (ZOOM) ។

ស្នាដៃប្រជាសហគមន៍ផលិតចង្កឹះពីធាងទ្រាំងក្នុងខេត្តព្រះវិហារ

លោក មាស ហឿ កំពុងច្នៃកៅអីធ្វើពីធាងទ្រាំង នៅស្រុកឆែប ខេត្តព្រះវិហារ។ នេះជាកៅអីអង្គុយថ្មីមួយដែលច្នៃឡើងដោយអ្នកផលិតសម្ភារៈប្រើប្រាស់ពីដើមទ្រាំង រួមមានចង្កឹះ វែក ស្លាបព្រា ឈើច្រតជាដើម។ លោក មាស ហឿ អ្នកកែច្នៃផលិតផលទ្រាំងស្រុកឆែប ខេត្តព្រះវិហារ។ ប្រជាសហគមន៍នេះ តែ​ចូលព្រៃ និងរកអនុផលព្រៃឈើដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។  រូបភាពដកស្រង់ពី ៖ ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប ខេត្តព្រះវិហារ។

មន្ទីរទេសចរណ៍ខេត្ត ៖ បាត់ដំបងជាគោលដៅទេសចរណ៍ដែលគ្មានសំរាមហើរតាមខ្យល់

ស្រុករំដួល ប្រកាសសមាសភាពមន្ត្រីចុះមូលដ្ឋានជួយប្រជាពលរដ្ឋ

សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០នេះ។  ពីធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ព្រមទាំងមន្ត្រីពាក់ព័ន្ធចូលរួមសរុបចំនួន១៨៣នាក់ នៅសាលាខេត្តស្វាយរៀង។  ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល មានប្រសាសន៍ថា ក្រុមការងារចុះមូលដ្ឋានមានតួនាទីចម្បងចំនួនបីសំខាន់ៗ រួមមាន : ទី១. ជួយលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន។ ការបង្កើនទំនាក់ទំនងនេះ ដើម្បីស្វែងយល់ ស្តាប់កង្វល់ សំណើ សំណូមពរប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ទី២. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រ

សង្កេតសញ្ញាសង្ស័យចំនួនបីដែលអាចបង្ហាញថាកុមារមានបញ្ហាអូទីស្សឹម

នៅព្រឹកមួយខ្ញុំបាទ ម៉ៅ សំណាង បានជួបលោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលគាត់កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈផ្តល់ការអប់រំដល់កុមារនៅសាលារៀនមួយស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។  ជជែកគ្នាបណ្តើរ មើលទៅកុមារកុំរត់លេងបណ្តើរ លោក ចាន់ សារិន បានឱ្យដឹងថា មានសញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមារហាក់បីដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។  ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។  ទី៣ អាកប្បកិរិយាកុមារ មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស។ ប៉ុន្តែលក្ខណៈដែលអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់អ្នកជំនាញវាយតម្លៃស្ថា

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពិភាក្សាការងារអភិវឌ្ឍន៍ទឹកស្អាត

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។  ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានកោតសរសើរចំពោះលទ្ធផលបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងបានជម្រុញការងារគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍លើវិស័យទឹកស្អាតនៅកម្ពុជាផលដែរ។ ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងបំណងសម្តែងការគួរសម និងពិភាក្សាការងារ។ ទាក់ទងនឹងគម្រោងទឹកស្អាតនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម មានប្រសាសន៍ថា តាមរយៈគម្រោង3i (Investing in Infrastructure) ក្រសួងឧស្សាហកម្ម​កំពុងបន្តអនុវត្តការបណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងតំបន់មួយចំនួន គឺជាសមិទ្ធផលគួរសាទរ។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា ការអនុវត្តន៍វិធីសាស្ត្រមិនយកថ្លៃប្រើប្រាស់ទឹកក្នុងតំបន់ណាមួយ មិនអាចធានានិរន្តរភាពយូរអង្