Skip to main content

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពិភាក្សាការងារអភិវឌ្ឍន៍ទឹកស្អាត

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានកោតសរសើរចំពោះលទ្ធផលបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងបានជម្រុញការងារគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍លើវិស័យទឹកស្អាតនៅកម្ពុជាផលដែរ។

ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងបំណងសម្តែងការគួរសម និងពិភាក្សាការងារ។

ទាក់ទងនឹងគម្រោងទឹកស្អាតនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម មានប្រសាសន៍ថា តាមរយៈគម្រោង3i (Investing in Infrastructure) ក្រសួងឧស្សាហកម្ម​កំពុងបន្តអនុវត្តការបណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងតំបន់មួយចំនួន គឺជាសមិទ្ធផលគួរសាទរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា ការអនុវត្តន៍វិធីសាស្ត្រមិនយកថ្លៃប្រើប្រាស់ទឹកក្នុងតំបន់ណាមួយ មិនអាចធានានិរន្តរភាពយូរអង្វែងបានឡើយ ដោយសារភាពកំសោយផ្នែកគ្រប់គ្រង និងថែរក្សា ហើយឈានទៅជួបបញ្ហាទៅថ្ងៃក្រោយ។

ជាដំណោះស្រាយឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីធានានិរន្តរភាពយូរអង្វែងក្នុងការគ្រប់គ្រងបណ្តាញទឹកស្អាត ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយរួចជាស្រេចក្នុងការអនុគ្រោះថ្លៃប្រើប្រាស់ទឹកចំពោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋក្នុងកំរិតជីវភាពមធ្យមជាដើម។

ចំណែក ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រ និងស្វែងយល់ពីដំណើរការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្ថែមថា នៅពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងទំនាក់ទំនងក្នុងភាពវិជ្ជមានបន្ថែមទៀត ទាំងលើការអភិវឌ្ឍន៌វិស័យទឹកស្អាតទាំងការវិនិយោគ និងជំរុញវិស័យឯកជនផងដែរ។





Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...