Skip to main content

កម្មវិធីកុមាររៀនកុមារចេះ លើកកម្ពស់គុណភាពអប់រំមូលដ្ឋានសម្រាប់​កុមារនៅកម្ពុជា


ភ្នំពេញៈ ព្រឹកចន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្តកម្មវិធី «កុមាររៀនកុមារចេះ​» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ការប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុ​មា​រ​នេះ ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពអប់រំកុមារកម្រិតបឋមសិក្សា ដែលជាមូល​ដ្ឋា​ន​គ្រឹះមួយទ្រទ្រង់ការរៀនអក្សរនិងលេខរបស់កុមារ និងការបង្រៀននៅកម្រិតសិក្សាថ្នាក់បន្តបន្ទាប់។

កម្មវិធី «កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើងតាមរយៈបទពិសោធ និងការចូលរួមរបស់អ្នកពា​ក់​ព័ន្ធផ្អែកលើភ័ស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានាពេលកន្ល​ង​មក​។​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រ​សា​សន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអប់រំសម្រាប់កុមារនេះថា “យើងទាំងអស់គ្នាអាចធានាបានថា នៅគ្រប់សាលារៀនក្នុងប្រទេសកម្ពុជាកុមាររៀនកុមារចេះ”។

“កុមាររៀនកុមារចេះ” បង្កើត​ដោយក្រសួងអប់រំ យុវជន និងកីឡា និង​មានការ​ចូលរួម​ពីអង្គការក្រៅរដ្ឋាភិបាលចំនួន​ ១៥ស្ថាប័ន ។ កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាសម្រាប់កម្រិតថ្នាក់ដំបូងនៅ​ប​ឋមសិក្សានៃកម្មវិធី «កុមាររៀនកុមារចេះ» រួមមាន សៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀ​​ន និងរៀនសម្រាប់ប្រើប្រាស់ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី១ និងទី​២។ ឯកសារទាំងនេះ នឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សាគោលដែលមាន​ស្រាប់​ ប្រើប្រាស់ដោយលោកគ្រូអ្នកគ្រូជាង២០០០រូប និងបានផ្តល់អត្ថប្រយោជន៍ដល់សិស្សជាង១៥ ម៉ឺននាក់។

ក្រសួងអប់រំបានឱ្យដឹងថា គ្រូបង្រៀនថ្នាក់ទី១ និងទី២ ទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាល និងការណែនាំអំពីវិធីសាស្ត្រថ្មីៗទាំងនេះ។ បន្ទាប់ពីបណ្តុះបណ្តាលរួចពួកគាត់នឹងទទួលបានការចុះជួយពីសំណាក់គ្រូបង្វឹក អ្នកផ្តល់ប្រឹក្សាគរុកោសល្យអំពីវិធីសាស្ត្របង្រៀនថ្មីនេះបន្ថែមទៀត។

កម្មវិធី “កុមាររៀនកុមារចេះ” តម្រូវឱ្យសិស្សថ្នាក់ទី១ រៀនបំណិនអំណា​នមូលដ្ឋាន ដូចជា ការអានអក្សរ ការផ្សំប្រកបដើម្បីអានពាក្យ អានល្បះ និងអត្ថបទងាយៗ និងការសរសេរ។ ចំពោះការរៀនគណិតវិទ្យា កុមារត្រូវរៀនលេខ រូបរាងធរណីមាត្រ និងមូលដ្ឋាននៃការគណនាជាដើម។

Comments

Popular posts from this blog

ព័ត៌មានទឹកស្អាតនិងអនាម័យស្ថិតនៅក្នុងដៃអ្នកសារព័ត៌មាន

ការពិភាក្សាប្រធានបទព័ត៌មានរបស់សមាជិក​អ្នកសារព័ត៌មានបញ្ហាទឹកស្អាត និងអនាម័យកម្ពុជា - WASH Journalist ភ្នំពេញ៖ អ្នកជំនាញព័ត៌មាន និងអ្នកជំនាញទឹកស្អាតនិងអនាម័យ បានលើកឡើងស្របគ្នាថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការរាយការណ៍ ឬបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធបញ្ហាទឹកនិងអនាម័យ ផ្សព្វផ្សាយទៅកាន់ប្រជាជនកម្ពុជា។ ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សារបស់បណ្តាញអ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យកម្ពុជា កាលពីថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាភ្នំពេញអឺរ៉ា រាជធានីភ្នំពេញ។  លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកព័ត៌មាននៃទូរ​ទស្ស​ន៍​ភី.​អិន​.​អិន ​មានប្រសាសន៍ថា សារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់​ចូលរួមចំណែកលើកកម្ពស់បញ្ហាទឹកស្អាត និង​អនាម័យនៅកម្ពុជា។ លោកបានបន្តទៀតថា ការលើកយកប្រធានបទទឹកនិងអនាម័យមករាយការណ៍ ឬអ្នកសារព័ត៌មានបង្កើតខ្លឹមសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាទាំងនេះឱ្យបានញឹកញាប់ នោះប្រជាពលរដ្ឋនឹងផ្លាស់ប្តូរឥរិយាបថ​ គិតគួរដល់ទឹកនិងប្រភពទឹកកំពុងប្រើប្រាស់ សាងសង់បង្គន់អនាម័យ និង​អនុវត្តន៍ទម្លាប់រក្សាអនាម័យបានល្អក្នុងការរស់នៅប្រចាំថ្ងៃ។ “ ខ្ញុំយល់ថានេះជាចំណុចចាប់ផ្តើ

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក