Skip to main content

សង្កេតសញ្ញាសង្ស័យចំនួនបីដែលអាចបង្ហាញថាកុមារមានបញ្ហាអូទីស្សឹម

នៅព្រឹកមួយខ្ញុំបាទ ម៉ៅ សំណាង បានជួបលោក ចាន់ សារិន នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលគាត់កំពុងជួយដល់កុមារមានបញ្ហាអូទីស្សឹម តាមរយៈផ្តល់ការអប់រំដល់កុមារនៅសាលារៀនមួយស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ជជែកគ្នាបណ្តើរ មើលទៅកុមារកុំរត់លេងបណ្តើរ លោក ចាន់ សារិន បានឱ្យដឹងថា មានសញ្ញាសង្ស័យចំនួនបីដែលអាចសង្កេតនិងសម្គាល់បានថា កុមារនឹងអាចមានបញ្ហាអូទីស្សឹម គឺទី១ របៀបទំនាក់ទំនងសង្គមរបស់កុមារ គឺកុមារហាក់បីដូចជាឃ្លាតឆ្ងាយពីម្តាយឪពុក មិនចូលចិត្តមើលមុខចំ និងមិនខ្វល់ខ្វាយពីអ្វីដែលនៅជុំវិញខ្លួន។ 

ទី២ កុមារខ្សត់ភាសា ចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី (ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន២៥% គឺមិននិយាយស្តី ឬខ្លះទៀយពេលនិយាយមិនមានគោលដៅច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារខ្លះនិយាយដដែលៗ)។ 

ទី៣ អាកប្បកិរិយាកុមារ មានចរឹកឆេវឆាវ ឆាប់ខឹងឆាប់បាត់ ពេលខ្លះមិនមានប្រតិកម្មនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) កុមារមិនដឹងពីរសអាហារ ដើរចង្អើតជើង លេងអ្វីដដែលៗ និងសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស។ ប៉ុន្តែលក្ខណៈដែលអាចសម្គាល់បានថា កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់អ្នកជំនាញវាយតម្លៃស្ថានភាពកុមារ។ 

លោក ចាន់ សារិន ៖ "កុមារអូទីស្សឹម ខុសពីកុមារខ្សោយសតិបញ្ញា។ កុមារខ្សោយសតិបញ្ញា អាចចាត់ទុកជាពិការ តែកុមារអូទីស្សឹមមិនមែនជាជនពិការនោះទេ។ អូទីស្សឹម មិនអាចព្យាបាលបានទេ ប៉ុន្តែអាចជួយកុមាបានតាមរយៈការអប់រំនិងកាត់បន្ថយឥរិយាបថកុមារ"។ 

ត្រង់ចំណុចនេះ ខ្ញុំសុំបញ្ជាក់បន្តិចថា ការកំណត់ថា កុមារមានបញ្ហាអូទីស្សឹម ត្រូវបានរកឃើញដំបូងបង្អស់ក្នុងពិភពលោកក្នុងឆ្នាំ១៩៤៣ ដោយលោក Leo Kanner អ្នកចិត្តសាស្ត្រកុមារ នៅសាកលវិទ្យាល័យ Johns Hopkins University School សហរដ្ឋអាម៉េរិក។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ នេះ មូលហេតុបង្កឱ្យកុមារមានបញ្ហាអូទីស្សឹម មិនទាន់មានអ្នកវិទ្យាសាស្ត្ររកឃើញច្បាស់លាស់នោះទេ។

យ៉ាងណាក៏ដោយ មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម នៅតែអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃ។ តាមការសិក្សារបស់បណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ (ប៉ានប្រមាណ) ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថ និងអប់រំបំណិនជីវិត។ ខ្ញុំក៏ឆ្ងល់ថា តើនរណាជាអ្នកជួយកុមារទាំងនោះនៅក្នុងសង្គម? 

នាយកប្រតិបត្តិអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍បានបន្តនិយាយថា ក្នុងពិភពលោកនៅក្នុងឆ្នាំ ២០០៣ មានក្នុងចំណោមកុមារ ១ពាន់នាក់ មានតែកុមារបីទៅបួននាក់ប៉ុណ្ណោះដែលមានបញ្ហាអូទីស្សឹម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្នុងចំណោមកុមារ ១ពាន់នាក់ មានបញ្ហាអូទីស្សឹមពី ១០ ទៅ ១៥ នាក់ដែលចំនួននេះកើនឡើងគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្រកំពុងតែឆ្ងល់ថា តើហេតុអ្វីបានជាបញ្ហាកុមារអូទីស្សឹម មានការកើនឡើងយ៉ាងដូច្នេះ។

ខណៈមិនទាន់មានហេតុផលបញ្ជាក់ថា កុមារអូទីស្សឹម មានបញ្ហាបណ្ដាលមកពីអ្វីឲ្យបានច្បាស់លាស់ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹម ប្រហែល ១៥ភាគរយបណ្ដាលមកពីកត្តាហ្សែន (តំណពូជ) និងមួយផ្នែកទៀតបណ្ដាលមកពីកត្តាបរិស្ថាននៅជុំវិញខ្លួនរស់នៅរបស់កុមារ ដូចជាទម្លាប់ទុកកូនចោល ឬឱ្យកូនលេងតែឯង និងបណ្តោយឱ្យកុមារប្រើប្រាស់ឧបរណ៍ស្មានហ្វូនជ្រុលហួសជាដើម។

ខ្ញុំក៏បានសួរគាត់ទៀតថា ហេតុអ្វីបានជាគ្រប់គ្នាត្រូវយល់ដឹងពីបញ្ហានេះ? នាយកប្រតិបត្តិ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា "ប្រសិនបើមិនគិតដល់កុមារដែលមានបញ្ហាអូទីស្សឹម កុមារទាំងនោះនឹងបាត់បង់ឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន នឹងបង្កការលំបាកយ៉ាងច្រើនដល់សង្គម ឬអាចនិយាយម្យ៉ាងទៀតថា ជាបន្ទុកនៅក្នុងសង្គម។ បើមិនគិតដល់ពួកគេ នោះសង្គមបានចាត់ទុកពួកគេ គឺជាមនុស្សដែលឆ្កួតលីលា ផាត់ពួកគេចោល ហើយបញ្ហានេះមិនត្រូវបានដោះស្រាយ។ ដូច្នេះ ការជួយសង្គ្រោះកុមារអូទីស្សឹម គឺជាការផ្តល់ឱកាស់ឱ្យពួកគេអភិវឌ្ឍន៍សមត្ថភាពខ្លួនបានល្អប្រសើរនៅថ្ងៃអនាគត"។ 







Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...