Skip to main content

ទឹកប្រាក់ ១,៥ លាន​ដុល្លារ​កំពុង​លើក​កម្ពស់​អាហា​រូបត្ថម្ភ​កុមារ​ខេត្ត​ស្ទឹងត្រែ​ង​

រូបតំណាងដកស្រង់ពីទំព័រហ្វេសប៊ុកអ​ង្គការភ្លែន​អន្តរជាតិកម្ពុជា

ស្ទឹងត្រែង៖ កង្វះ​អា​ហា​រូ​ប​ត្ថ​ម្ភ​ក្នុ​ង​ចំ​ណោ​ម​កុ​មា​រ​អា​យុ​ក្រោ​មប្រាំ​ឆ្នាំ ​និងស្ត្រី​ក្នុង​វ័​យប​​ន្ត​ពូជ​នៅ​តែ​ជា​ប​ញ្ហា​ចំ​ប​ង​មួ​យនៅ​កម្ពុជា​ ជា​​ពិ​សេ​ស​តំ​ប​ន់​​ដាច់​ស្រ​យាល​​នៃ​​ខេត្ត​ស្ទឹង​ត្រែង​។ ​កង្វះ​អា​ហា​រូប​ត្ថ​ម្ភទាំ​ង​នេះ រួ​មមា​ន ក​ង្វះអា​ហា​​រ​ដែ​​ល​មា​ន​ជី​វ​ជា​តិចិ​ញ្ចឹម​គ្រប់​គ្រាន់ ​ចំ​ណេះ​​ដឹ​ង​តិ​ច​តួ​ច​អំ​ពី​សុ​ខ​ភា​​ព​មា​តា​និ​​ង​ទា​រ​ក​ ​កា​រ​ថែ​ទាំ​កុ​មា​រក្នុង​ដំ​ណា​ក់​កា​ល​១​០​០០ថ្ងៃ​ដំបូង​ ព្រម​ទាំង​ក​ង្វះ​លទ្ធ​ភាព​ទទួ​ល​​បា​ន​​ទឹក​ស្អាត​និង​អនា​ម័យ​ក្នុង​ការ​ផ្តល់​អាហារ​។ ​

យោង​តា​ម​រ​បា​យ​កា​រ​ណ៍​អ​ង្កេ​តប្រ​ជា​សាស្ត្រ​និ​ង​សុ​ខ​ភា​ព​​កម្ពុ​ជា​ឆ្នាំ២​០១​៤​​ ​បា​​ន​ឱ្យ​​ដឹង​​ថា ​ក​ង្វះ​អា​​ហា​​រូប​​ត្ថម្ភ​​ក្នុង​​ចំ​ណោ​​ម​​​កុ​​​មា​​រក្រោ​ម​ប្រាំ​​ឆ្នាំ​​ក្នុង​ខេ​ត្តស្ទឹង​​ត្រែង​​ច្រើន​​ជាង​​មធ្យ​ម​​ភាគ​ថ្នាក់​​ជាតិ​​។​ ​ខេត្តនេះ​​មា​ន​​កុ​​មារ​​ក្រិ​សក្រិន​៤៤ភា​គរយ​ ខណៈ​មធ្យម​ភាគ​ថ្នាក់​ជាតិ​៣​២​ភា​គ​រ​យ​ ​កុមា​រ​ស្គម​ស្គាំង​ ១​៣​.​៨​ភាគ​រ​យ ​ខ​ណៈ​ ​​ម​ធ្យ​មភា​គថ្នាក់​ជា​តិ​៩​.​៦​ភា​គ​រ​យ ​និង​​កុ​មា​រ​មាន​​ទម្ង​ន់ស្រាល​៣​០.​៧​ភា​គ​រ​យ​ ​ខ​ណៈម​​ធ្យម​ភា​គ​ថ្នា​ក់ជា​តិ​មា​ន​ ​២​៥​​ភា​គ​រយ​។​​

ដើម្បី​ដោះស្រា​យប​ញ្ហាកង្វះ​អាហា​រូបត្ថម្ភ​នេះ ​អង្គ​ការ​ភ្លែនអ​ន្ត​រជាតិ​ស​ហ​កា​រ​​ជា​មួយ​អ​ង្គការ​វឌ្ឍនភាព​ ​អនុ​វត្ត​គម្រោង ​‘១០០០ថ្ងៃដំបូង ស្តីពីសន្តិសុខស្បៀងនិងបង្កើនភាពបន្សុាំ​ដើ​ម្បី​លើ​កក​​ម្ពស់សុ​ខភា​ព​មាតានិង​កុមារ ក្នុងខេត្តស្ទឹងត្រែង ​ដែល​​បាន​សម្ពោធ​នៅថ្ងៃ​ទី២​៨ ​ខែម​ក​រា ឆ្នាំ២​០​១​៩​ ​នៅ​សា​លា​​ខេ​ត្តស្ទឹង​ត្រែង​។

​​គ​ម្រោ​ងកំ​ពុ​ង​ចាប់​ផ្តើមមា​ន​រ​យៈ​ពេ​​លប្រាំ​ឆ្នាំ​ក្នុ​ង​ទំ​ហំ​ទឹ​ក​ប្រាក់​ប្រមា​ណ​​១,៥លា​នដុ​​ល្លារ​សហ​រដ្ឋ​អា​មេ​រិកនេះ​ នឹងជួយ​​កា​ត់​បន្ថយ​អត្រា​កង្វះអា​ហារូប​ត្ថម្ភកុ​មារ ​និ​ងស្រ្តី​ក្នុង​វ័យប​ន្ត​ពូជតាម​រយៈកា​រធា​នា​​ឲ្យ​មានស​ន្តិ​សុ​ខស្បៀង​សម​ស្រប​នៅក្នុង​គ្រួសារ​។

លោក​ យី ​គីមថាន​ នាយក​រង​ប្រចាំ​ប្រទេ​សផ្នែកក​ម្មវិធីនៃអ​ង្គការភ្លែន​អន្តរជាតិកម្ពុជា

លោក​ យី ​គីមថាន​ នាយក​រង​ប្រចាំ​ប្រទេ​សផ្នែកក​ម្មវិធីនៃអ​ង្គការភ្លែន​អន្តរជាតិកម្ពុជា មានប្រ​សា​ស​​​ន៍​​ថា៖ ​«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាគាំទ្រកុមារឲ្យទទួលបានការអភិវឌ្ឍប្រកបដោយសុ​វត្ថិ​ភាព​ និងជោគជ័យចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ»

លោ​កបានបន្ត​ថា៖​ ​«ការ​ផ្តល់អា​ហា​រូប​ត្ថ​ម្ភគ្រប់​គ្រា​​ន់ ​និ​ងអ​នុ​វត្ត​អនា​ម័​យ​​សម​ស្រប​ដ​ល់​កុ​​មារ​ក្នុ​​ង​រ​យៈ​​ពេ​ល​​ ​១​០០​០​​ថ្ងៃ​​ដំ​បូ​ង​ចា​ប់​តាំ​ង​​ពី​ចា​​ប់កំ​ណើ​ត​ក្នុង​ផ្ទៃ​ម្តា​យ ​រ​ហូ​ត​ដ​​ល់អា​យុពីរ​ឆ្នាំ សំ​ខាន់ណា​ស់​ដើម្បី​កា​រ​ពា​រ​ពួ​ក​គេ​ពី​កង្វះ​អាហា​រូប​ត្ថម្ភ ​និង​ប​ញ្ហាក្រិ​សក្រិន​។ ​នេះជា​​មូល​ហេ​តុ​ដែល​គ​ម្រោង​ធ្វើ​កា​​រ​ផ្តោត​សំខាន់​លើ​ក្រុម​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ​ស្ត្រីមា​នផ្ទៃពោះ ​ស្ត្រីបំ​បៅដោះកូ​នដោយ​ទឹ​កដោះ​ ​និ​ងកុ​មា​​​រក្រោម​ប្រាំ​ឆ្នាំ​»។​

គម្រោង​នេះនឹ​ងផ្តល់​អត្ថ​ប្រយោ​ជន៍ដ​ល់​កុ​មារ​អា​យុ​ក្រោម​​ប្រាំ​ឆ្នាំ​ក្នុង​ខេត្តស្ទឹង​ត្រែង ​ជិត៩​០០​០​នា​ក់​​ ​តា​មរ​​យៈ​រូប​ភា​​ពទី​​មួយ ជំរុញឱ្យទ​ទួ​ល​បា​ន​សេ​​វា​សុ​ខ​ភា​ព​ទា​រ​ក​ ​និ​ង​កុ​មា​រ​អា​យុ​ក្រោ​ម​ប្រាំ​ឆ្នាំនិ​ងស្រ្តី​ក្នុង​វ័យ​ក្មេង ​វ័​យបន្ត​ពូជ,​ ទីពីរ​បង្កើន​ការ​អនុវត្ត​អា​ហារូប​ត្ថម្ភ​សម​ស្រមតា​មគ្រួសារ​, ទី​បី លើក​កម្ព​ស់កា​រប្រើប្រា​ស់ទឹក​ស្អាត​និង​អ​នា​ម័​យ​ ​និ​​ង​ទី​បួ​ន​ប​ង្កើន​កា​រ​ផ​លិ​ត​អាហា​រប្រ​កប​ដោ​យ​ជី​វ​ជា​តិនៅ​តា​​មផ្ទះ​ស្រម​តាម​វិធី​សា​ស្រ្តក​សិក​ម្ម។​

សូម​ជម្រាប​ថា គម្រោងលើ​ក​កម្ពស់​​អាហា​រូបត្ថម្ភ​​កុមារ​ ១០០០​​ថ្ងៃ​ដំបូង ​ខេត្ត​​​ស្ទឹងត្រែ​ង​ខា​ង​លើនេះ​​អនុវត្ត​ក្នុង​ស្រុកចំ​នួ​នបី​ រួមមាន ​ស្រុកសៀ​មបូក​ ស្រុក​ថាឡា​បរិវាត់ ​និងស្រុក​សេសា​ន ចាប់​ផ្តើម​ពីចុ​ងឆ្នាំ ​២០​១៨ រ​ហូ​​តដ​ល់ខែ​វិច្ឆិកា ​២០២៣ ​ក្រោ​ម​ជំ​នួយឧប​ត្ថម្ភ​ពីក្រសួង​សហព័​ន្ធ​អាល្លឺម៉ង់​សម្រា​​ប់​កិច្ចស​ហប្រ​តិប​ត្តិការ​សេដ្ឋ​កិច្ច​និងអ​ភិវឌ្ឍន៍ ​(BMZ) ​និងអ​ង្គការ​ភ្លែនអ​ន្តរជាតិ​អាល្លឺ​ម៉ង់។​

អត្ថបទ​ ម៉ៅ សំណាង 

Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...