Skip to main content

ស្ត្រីមេផ្ទះបង្កើតភូមិ ODF មួយក្នុងស្រុកស៊ីហ័រប្រទេសឥណ្ឌា

ឥណ្ឌា៖ ម៉ោង១០ព្រឹកជាពេលវេលាដែលក្រុមស្ត្រីមេផ្ទះរស់នៅក្នុងសហគមន៍មួយ ឈ្មោះ ចាហានីពូរ៉ា ជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាផ្សេងៗអំពីការងារអភិវឌ្ឍន៍សហគមន៍របស់ពួកគេឱ្យកាន់តែរីក​ច​ម្រើ​ន​ប្រសើរ​ឡើង​។ ការ​ជួ​បជុំគ្នា​នេះ​មិន​ញឹក​ញាប់​នោះទេ​ អាច​មួយ​ទៅ​ពីរ​សប្តាហ៍​ម្តង​តែប៉ុ​ណ្ណោះ​។​
ស្ត្រីនៅក្នុងភូមិសហគមន៍ ​Jahangipura  បង្ហាញបច្ចេក​ទេស​គ្រប់​គ្រង​លាមក​សត្វ​ធ្វើ​​ជី​កំប៉ុស្តិ៍ - Mao Samnang
សហគមន៍ ​Jahangipura ជា​ភូមិ​មួយ​ស្ថិត​នៅ​ស្រុក​ស៊ី​ហ័រ ​រដ្ឋ​បុផល​ ប្រទេស​ឥណ្ឌា ! ​ទីនេះ​​មាន​ចំងា​យជា​ង​មួយ​ពាន់បី​រយ​គីឡូម៉ែត្រ​ពី​ទីក្រុង​ញ៉ូវដេ​លី​។ ​ចាហានីពូរ៉ា ​បាន​ក្លាយ​ជា​ភូមិ​គ្មាន​ការប​ន្ទោ​រ​បង់​ពាស​វាល​ពាស​កាល​​ទាំង​ស្រុង ឬភូមិ​ODF​ ក្នុងឆ្នាំ ​២០១៤ ​កើត​ឡើង​ដោយ​ការ​រួប​រួមគំនិ​ត​គ្នា​របស់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​​ភូមិ​​។

អ្នកស្រី ​Ahniya​ ជា​ស្ត្រីដឹក​នាំ​គ្រួសារ​មួយ​ក្នុង​ចំណោម ​​៣៥០​គ្រួសារ​ផ្សេង​ទៀត ​បាន​និយាយ​ថា ភូមិ​ចាហានីពូរ៉ា ​បាន​ក្លាយ​ជាភូ​មិ ​ODF ​ដោយ​ការ​ចាប់​ផ្តើម​ពី​ស្ត្រី​ចូល​រួមគ្នា​បំផុស​គំនិត​​ឡើង​។ “​ពួក​យើង​ជាស្ត្រី​ ! យើង​នាំគ្នាធ្វើ​ឱ្យ​ភូមិនេះ​ស្អាត​និង​មាន​អនាម័យល្អ​ ព្រោះ​បុរស​ក្រៅ​ពី​ទៅ​ធ្វើ​ការ​ពេល​ត្រ​លប់​មក​ផ្ទះ​វិញ​តែង​នាំ​គ្នា​ផឹក​ស្រា​ មិន​សូវ​គិត​រឿង​ផ្ទះ​សម្បែង​ឡើយ​”​។

ស្រ្តីវ័យ​៣៣​ ឆ្នាំ​រូប​នេះ ​បាន​រៀបរាប់​ពី​បទ​ពិសោធន៍​ការ​ងារ​អនាម័យ​​ក្នុង​ភូមិ​ថា អ្នក​ភូមិ​បាន​អប់រំ​ប្រជាពលរដ្ឋក្នុងភូមិ​ទាំង​អស់​ ​ឱ្យយល់​ដឹង​ពី​បញ្ហា​អនាម័យ​ ព្រម​ទាំង​ចេះតាម​ដាន​គ្នា​ ប្រសិនបើ​សង្ស័យ​ឬឃើញនរណា​ម្នាក់​បន្ទរ​បង់​ក្រៅ​បង្គន់​។

“ឱ្យតែ​​ឃើញ​បន្ទោរ​បង់​កន្លែង​ណា​មួយ​ក្រៅ​បង្គន់​ ក្នុង​ព្រៃជិត​ៗភូមិ ​អ្នក​ភូមិ​នឹង​នាំ​គ្នាទូង​ស្គរ​ឡើង ដើ​ម្បី​ឱ្យ​អ្នក​នោះ​ខ្មាស​អៀន ​ឈប់​បន្ទោរ​បង់​ពាស​វាល​ពាស​កា​លទៀត​”។​

ទន្ទឹមគ្នា​នេះ​ដែរ ដើម្បី​ឱ្យ​បរិស្ថាន​ក្នុងភូមិមាន​អនាម័យ​ល្អ ​ក្រៅ​ពីរដ្ឋា​ភិ​បាល​ឥណ្ឌា​​ជួយផ្តល់​ប្រា​ក់​៦០​​ភាគរ​យជួ​​យឱ្យប្រជា​ពល​រដ្ឋសង់​បង្គន់​តាមគ្រួសារ​នី​មួយ​ៗ ​រដ្ឋា​ភិបាល​បាន​ផ្តល់​រថយន្ត​ដឹកសំ​រា​មចំនួន​បី​គ្រឿង​ ដោយចំណាយទឹក​ប្រាក់​ចំនួន ​២លាន​រ៉ូប៊ី​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​ប្រមូល​សំរាម​ក្នុង​ភូមិនេះ​។

ដោយ​សារ​ផ្លូវ​ក្នុង​ភូមិតូច​ចង្អៀត​ ភូមិ​បាន​បង្កើត​ក្រុម​អ្នក​ប្រមូល​សំរាម​ក្នុង​ភូមិ ​ដោយប្រើកង់​​ដើរ​ប្រ​មូល​តាម​ផ្ទះ​ ហើយ​ស្រ្តី​នៅ​តាម​ផ្ទះនី​មួយៗ​ត្រូវ​បង់​ប្រាក់ ​១០រ៉ូប៊ីក្នុង​មួយ​ខែ​​ទៅ​​ឱ្យ​អ្នក​ប្រមូលសំ​រា​ម​នោះ​។
អ្នក​ប្រមូល​សំរាម​ក្នុង​ភូមិ ​Jahangipura ដោយប្រើកង់​​ដើរ​ប្រ​មូល​តាម​ផ្ទះ​ - Mao Samnang
អ្នក​ភូមិបាន​ឱ្យ​ដឹង​ថា ​ប្រជាជន​ក្នុង​សហគមន៍ ​ចាហានីពូរ៉ា ​មាន​មុខ​របរ​ភាគ​ច្រើន​​ជា​កសិករ​ ហើយ​ពួក​គេ​មានជី​វ​​ភាព​​ប្រសើរ​​ច្រើន​ មិន​តែប៉ុ​ណ្ណោះស្ត្រីក្នុង​ភូមិ​នេះ​ ចេះបច្ចេក​ទេស​គ្រប់​គ្រង​លាមក​សត្វ​ ចេះ​ផលិត​ជា​ជី​កំប៉ុស្តិ៍ ​ហើយកា​ក​សំណល់​ខ្លះ​អាច​ច្នៃ​ជា​សំណង​គេហ​ដ្ឋាន​និង​ផ្លូវថ្នល់។​

ប្រភពពី WMC ៖ ស្ត្រីមេផ្ទះបង្កើតភូមិODF មួយក្នុងស្រុកស៊ីហ័រប្រទេសឥណ្ឌា
អត្ថបទ ម៉ៅ សំណាង 

Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...