Skip to main content

១០០០ ថ្ងៃដំបូង​ជា​ពេល​វេលា​សំខាន់បំផុត​​​សម្រា​ប់​ជីវិត​​កុមារ​គ្រប់រូប​​


រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុក UNICEF Cambodia 

អាហារូបត្ថម្ភ : ការ​ផ្តល់​អាហារ​រូបត្ថម្ភ​ឱ្យ​បាន​ត្រឹម​ត្រូវ​​ក្នុង​​ពេល ​១០​០០​ថ្ងៃ​ដំបូង​នៃជី​វិ​ត​រ​ប​ស់​​​​កុមា​រ​​ ​មា​ន​​អត្ថប្រយោជន៍ជាច្រើន​សម្រាប់​សុខ​ភាព​និង​អនា​គតរបស់​​ពួក​គេ​។ កា​រ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ អា​ច​ធានា​បាន​​ការ​​អភិវឌ្ឍ​ន៍​ដ៏​ល្អប្រសើរ​ចំពោះ​ខួរក្បាល​និង​រាង​កាយ​របស់កុ​មារ​។

១០០០​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ជីវិត​កុមារ ​រាប់​ចាប់ផ្ដើម​ពី​ពេល​ដែល​ទារក​ស្ថិត​ក្នុង​ផ្ទៃម្តាយ​ រហូត​ដល់​គេ​មា​ន​អា​យុពីរ​ឆ្នាំ​។ ប្រសិន​បើ​កុមារ​មិន​ទទួល​បាន​អាហា​រូប​ត្ថម្ភ​គ្រប់​គ្រាន់​ក្នុង​រយៈ​ពេល​ដ៏សំ​ខាន់​នេះទេ ​នោះគេ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដល់​ការ​លូត​លាស់​បញ្ញា ​ស្មារតី​ និង​រាង្គ​កាយ​ក្រេះ​ក្រិន​ពេញ​មួ​យជីវិត​។ នេះ​បើ​តាម​ព័ត៌មាន​ពី​មន្ត្រី​សម្ព័ន្ធអង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភ​កម្ពុជា ​(SUN CSA Cambodia)​។

បញ្ហា​ក្រេះក្រិន​នេះ ប​ង្ក​ផល​វិ​បាក​​ធំ​ធេង​​សម្រាប់​​ជីវិត​​កុមារ​ ​ហើយ​​មិន​​អា​ច​ត្រ​ឡប់​ក្រោយ​វិញបា​ន​ទេ​។​ ប៉ុន្តែប​ញ្ហា​ក្រេះ​ក្រិន​​អាច​បញ្ជៀស​បាន ​តាមរយៈកា​រផ្តល់​ទឹក​ដោះ​ម្តាយ​សុទ្ធ​សម្រា​ប់ទា​រកក្រោ​ម​អា​​យុ​​៦ខែ​ ផ្តល់ទឹក​ស្អាត ​និងថែ​ទំាសុខ​ភាព​ត្រឹមត្រូវ​ នោះ​កុមារកម្ពុជា​គ្រប់​រូបនឹងទ​ទួល​បាន​អា​ហា​រូបត្ថ​ម្ភ​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ​។

ជាការកត់​សម្គាល់ ​បញ្ហាកង្វះ​អាហារូបត្ថម្ភរបស់​​កុមារ​នៅ​​តែ​បន្ត​កើតមា​ន​ជា​ទូទៅនៅ​ក្នុង​ប្រ​ទេស​ក​ម្ពុ​ជា ​ដោយកុមារ​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​មាន​បញ្ហា​ក្រេះ​​ក្រិន ​ស្គម​ស្គាំង ​១០​ភាគ​រយ និង​ ២​៤​ភា​គ​រ​យ​មាន​ទម្ងន់​មិន​គ្រប់​។ នេះ​បើតាម​លទ្ធ​ផល​នៃកា​រអង្កេ​ត​ប្រជាសា​ស្ត្រ​ និង​សុខភា​ព​កម្ពុជា​ (C​D​H​S​)​ ឆ្នាំ​២០១៤​។ រហូត​ដល់​ចុង​ឆ្នាំ​២០១៨​ បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​នៅតែកើ​តមាន​លើកុ​មារ​កម្ពុជា​ ​។

អត្ថបទ ម៉ៅ សំណាង 

Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...