Skip to main content

កង្វះអាហា​រូបត្ថម្ភ​ កម្ពុជា​ខាតប​ង់ទឹក​ប្រាក់​២៦៦​លាន​ដុល្លារ​អាមេ​រិក​

រូបភាពដកស្រង់ពីហ្វេសប៊ុក ​SUN ​CSA ​Cambodia

អាហារូបត្តម្ភ : អ្នកជំនាញអា​ហា​រូបត្ថម្ភ​នៃសម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភកម្ពុជា ​បាន​អះ​អាង​ថា កង្វះ​អាហារូប​ត្ថម្ភ ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់ទឹក​ប្រាក់​២៦៦លាន​ដុល្លារ​អាមេរិក​ជារៀង​រា​ល់​ឆ្នាំ​ ខណៈ​កង្វះ​អាហា​រូបត្ថម្ភ​ជា​ឧប​សគ្គ​ដ៏​ធំបំផុត​សម្រាប់​ការលូត​លាស់​កុមារ​នៅ​កម្ពុជា​ និង​រាំស្ទះ​ដំណើរ​នៃ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នក​សារ​ព័ត៌​មាន ​ស្តីពី​សន្តិ​សុខ​ស្បៀង​និង​អាហា​រូបត្ថម្ភ​ ដែ​លរៀប​ចំដោ​យ​សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភកម្ពុជា​ (​SUN ​CSA ​Cambodia) ​នៅ​សណ្ឋា​គារភ្នំពេញ ​កាល​ពេល​ថ្មីៗ​នេះ អ្នកស្រីវេជ្ជ​បណ្ឌិត ​ជា ម៉ារី ​ប្រធាន​ស្តីទី​កម្មវិ​ធីជា​តិអា​ហា​រូប​ត្ថម្ភ ​នៃក្រ​សួ​​ង​សុខា​ភិបាល​ មាន​ប្រសា​សន៍​ថា ​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ បង្កើត​បានឧប​សគ្គជា​ច្រើន​ចំពោះសុ​ខ​ភាពកុមារ​នៅ​កម្ពុជា​។

អ្នកស្រីវេជ្ជ​បណ្ឌិត ​ជា ម៉ារី ​ប្រធាន​ស្តីទី​កម្មវិ​ធីជា​តិអា​ហា​រូប​ត្ថម្ភ ​នៃក្រ​សួ​​ង​សុខា​ភិបាល​ 

អ្នកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់​ថា ៖ " កុមារមាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​នឹង​ក្លាយ​ជា​កុមារ​មា​ន​ទ​ម្ង​ន់​​ទាប ​មាន​រាង​កាយ​ទន់​ខ្សោយ​ និង​ងាយ​​រងគ្រោះ​នឹង​ជំងឺ​ផ្សេង​ៗ​។ ​ដោយ​ឡែក​ការ​សិក្សារ​បស់ពួ​ក​គេ​យឺត​យ៉ាវ​ធៀប​នឹង​កុមារ​ទទួលបា​នអាហារូប​ត្ថម្ភគ្រប់​គ្រាន់​ ទាំងនេះ​ហើយ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេ​ដ្ឋ​កិច្ច​គ្រួសារ​ និង​ការ​លូតលា​ស់​សេដ្ឋ​កិច្ច​ប្រទេស​ជាតិ​"

ចំណែក​​លោក ​ហ៊ូ ក្រើន​ អ្នក​សម្រប​សម្រួល​នៃសម្ព័ន្ធអង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភ​កម្ពុជា ​បា​ន​ឲ្យ​ដឹង​ដែរ​ថា ​យោង​តាម​ទន្និ​ន័យ​ស្រាវ​ជ្រាវ​ដោយក្រសួង​ផែនការ​ ឆ្នាំ​២០​១៤​ ក្នុង​ចំណោម​កុ​មា​រ​កម្ពុជា ​១០០នាក់ ​មានកុមារ​​ ​៣២នាក់​ខ្វះ​អាហា​រូប​ត្ថម្ភ ហើយ​កង្វះ​អាហា​រូបត្ថម្ភ​នេះ ​ធ្វើ​ឲ្យ​កម្ពុជា​ ខា​ត​បង់​ថវិកា​ប្រមាណ​ជាង ​២៦៦​លានដុ​ល្លារអាមេរិក​ក្នុងមួយ​ឆ្នាំៗ ​ឬប្រមាណ​ជា១,៧​ភាគ​រយ ​នៃ​ផ​​លិតផ​លជាតិ​សរុប​។

លោក សុខ ស៊ីឡូ អគ្គលេខា​ធិការ​នៃក្រុម​ប្រឹក្សាស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ជន​បទ ​និងជា​អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិស​ម្រាប់​ចលនា​អាហារូបត្ថម្ភ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ៖ "​ដើ​ម្បីដោះ​​ស្រាយ​បញ្ហា​កង្វះ​អាហារូប​ត្ថម្ភ​កុមារ ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​ផែន​ការយុទ្ធ​សា​ស្ត្រ​ មិន​ទុក​អ្នក​ណាម្នាក់​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ឡើយ ​នៅ​ត្រឹម​ឆ្នាំ​២០​៣០​ខាង​មុខ​"។

មន្ត្រីជំនាញរូបនេះបាន​បញ្ជាក់​ថា ​​ដើម្បី​ដោះ​ស្រាយបញ្ហា​កង្វះអាហា​រូបត្ថម្ភកុ​មារកម្ពុជា​ ចាំ​បាច់​ត្រូវមា​នកា​រចូលរួ​ម​ពី​គ្រប់​ពាក់ព័ន្ធ​ទាំង​អស់គ្នា​ មាន​រាជរដ្ឋា​ភិបាល ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ​ដៃគូ​រ​អ​ភិ​វឌ្ឍន៍​ជាតិ​អន្ត​រ​ជាតិ ​វិស័យ​ឯកជ​ន ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ព្រម​ទាំង​ប្រជាពល​រដ្ឋគ្រប់​មជ្ឈដ្ឋាន​។
អត្ថបទ ម៉ៅ សំណាង 

Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...