![]() |
អ៊ុំស្រី វ៉ន វ៉ាន រស់នៅស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង និយាយពីប្រយោជន៍នៃបង្គន់អនាម័យរបស់គាត់ - រូបភាពបេសកកម្មប្រចាំសប្តាហ៍ |
កំពង់ឆ្នាំង ៖ ក្នុងចំណោមភូមិទាំង១២ ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង ភូមិត្បែងខ្ពស់បានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង ឬភូមិ ODF នៅក្នុងឆ្នាំ២០១៩ នេះ។
លក្ខណៈពិសេសនៃភូមិនេះ គឺជាភូមិដែលមានស្ថានភាពអនាម័យល្អប្រសើរ, ប្រជាពលរដ្ឋក្នុងភូមិមានបង្គន់អនាម័យប្រើប្រាស់ស្ទើរគ្រប់ខ្នងផ្ទះ ការរស់នៅមានអនាម័យ មានទឹកស្អាតប្រើប្រាស់ តាមរយៈការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងភូមិ។
លោក សំ សាន្ត មេឃុំត្បែងខ្ពស់ បានអះអាងថា ភូមិត្បែងខ្ពស់បានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលមុនគេ ក្នុងចំណោមភូមិទាំងប្រាំបួន នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។ លោកថា " ដោយសារតែការយល់ដឹងពីបញ្ហាសុខភាព និងប្រយោជន៍នៃបង្គន់អនាម័យរបស់ប្រជាពលរដ្ឋក្នុងភូមិ ជាគន្លឹះដែលនាំភូមិទាំងមូល ក្លាយជាភូមិ ODF យ៉ាងឆាប់រហ័ស" ។
ទន្ទឹមនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ សមាជិកក្រុមប្រឹក្សាឃុំដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ក៏បានឱ្យដឹងដែរថា ស្ត្រីនិងកុមារក្នុងមានសុខភាពល្អប្រសើរ នៅប្រជាពលរដ្ឋជ្រើសរើសនិងប្រើប្រាស់បង្គន់អនាម័យ ឈប់បន្ទោរបង់ពាសវាលពាសកាល។
![]() |
អ៊ុំស្រី វ៉ន វ៉ាន កំពុងដើរចេញពីផ្ទះរបស់គាត់ទៅផ្សារក្នុងភូមិត្បែងខ្ពស់ - រូបភាពបេសកកម្មប្រចាំសប្តាហ៍ |
Comments
Post a Comment