Skip to main content

ប្រជាពលរដ្ឋនៅភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ចាប់ពីចុងឆ្នាំ២០២២


លោក​ សម​ សិទ្ធិ ​ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​ទឹកស្អាត ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ នៅក្នុង​សន្និសីទ​កាសែត​រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

(ភ្នំពេញ): អ្នករស់នៅរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របនឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត​សរុបប្រមាណ១លានម៉ែត្រគូប​ ចាប់ពី​ចុង​ឆ្នាំ​២០២២​ ហើយ​ធានាការ​ប្រើប្រាស់​ពេញលេញរហូតដល់ឆ្នាំ២០៣០។ នៅក្នុង​សន្និសីទ​កាសែត​រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសាកន្លងទៅ លោក​ សម​ សិទ្ធិ ​ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​ទឹកស្អាត ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ បានថ្លែងថា ​បច្ចុប្បន្ន​សមត្ថភាព​ផលិតទឹកស្អាត​នៅទីក្រុងភ្នំពេញ​មានត្រឹម​៦០ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ​ខណៈតម្រូវ​ការ​មានរហូត​ដល់ទៅ​៧០​ម៉ឺន​ម៉ែត្រគូប​។ ​លោក សម សិទ្ធិ ​ពន្យល់​ថា ​ទឹកស្អាតមិនទាន់ប្រើប្រាស់គ្រប់គ្រាន់តាមតំរូវការនៅពេល​នេះ បណ្តាលមកពីតំបន់រដ្ឋបាលមួយចំនួនរបស់ខេត្តកណ្តាល​ត្រូវបានកាត់​ចូល​រាជធានី​ភ្នំពេញ​។​ លោកបន្តថា ជាដំណោះស្រាយរដ្ឋករទឹកកម្ពុជា​ កំពុង​សាងសង់​អាង​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​៣កន្លែង​ផ្សេងទៀត​ ដែល​មាន​សមត្ថភាព​ផលិតទឹកស្អាត​ជាង​៤០ម៉ឺនម៉ែត្រ​គូប​ ​មានទីតាំងនៅបាក់ខែង​ និងនៅតាខ្មៅ(២០ម៉ឺនម៉ែត្រគូប)។ សូមបញ្ជាក់ថា រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង តម្លៃជាង១៥០លានដុល្លារ នឹង​ចាប់​ផ្ដើម​សាង​សង​នៅ​​ខែ​ឧសភា​ ​ឆ្នាំ​២០២០​ ខាង​មុខ​ ​​មាន​សមត្ថភាព​ផលិត​បានទឹកស្អាត ១៩៥ពាន់ម៉ែត្រគូប​ក្នុង១ថ្ងៃ។ តាម​​​ការ​ព្យាករណ៍ ​បាន​បង្ហាញ​​ថា តំរូវ​ការ​ទឹក​ស្អាត​ នៅ​រាជធានីភ្នំពេញ​នឹង​មាន​រហូត​ដល់​ជាង​៩០០ពាន់ម៉ែត្រ​គូប​ក្នុង១ថ្ងៃ នៅឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូប​ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ សម្រាប់​បម្រើ​តម្រូវ​ការ​ទឹក​ស្អាតជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥៤០ពាន់គ្រួសារ៕



Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...