Skip to main content

ប្រជាពលរដ្ឋ ២ពាន់គ្រួសារនៅស្មាច់មានជ័យ កោះកុង ចង់បានទឹកស្អាតប្រើប្រាស់

ទឹកទិញ​តាមរថយន្ត ដែលអ្នកភូមិនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ- (រូបភាព ឈឹម មករា)។

(ខេត្តកោះកុង)៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​​ជាង ២ពាន់គ្រួសាររស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងបន្ត​ទទូចដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្គត់ផ្គង់​ទឹកស្អាត សុំជួយតភ្ជាប់​បណ្តាញ​ចែក​ចាយ​ទឹក​ស្អាត​ឱ្យ​ដល់​តាម​ផ្ទះ​របស់ពួកគាត់។ ការស្នើសុំនេះ ក្នុងបំណងមិ​ន​ចង់បន្តប្រើប្រាស់ទឹកគ្មានសុវត្ថិភាព។​

លោក​ស្រី ណេត សុភី ពលរដ្ឋរស់នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បាននិយាយថា គ្មានទឹកស្អាតប្រើប្រាស់ធ្វើឱ្យ​គ្រួសារ​លោក​ស្រីចំណាយលុយច្រើនដើម្បីទិញទឹកបរិសុទ្ធ និងទឹក​ដឹ​កលក់​​តាមរថយន្ត។ លោកស្រីបន្ត​ថា​ រយៈពេល​ជាងបួន​ឆ្នាំហើយ ដែលស្នើសុំដល់អាជ្ញាធរជួយដោះស្រាយបញ្ហានេះ ប៉ុន្តែ​​រហូតម​កដល់​ពេល​នេះ​ អ្នកភូមិនៅតែគ្មានទឹកស្អាត។

លោកស្រី ណេត សុភី ៖ "បូមមកភ្លាម​អីចឹង ពេលទឹករងទៅយើងទិញសាច់ជូរមកកូរ រហូតដល់រងយើងដងមកដាក់ធុងផ្សេងទុកប្រើ ! បើអត់បូប ត្រូវទិញទឹកថាំងដាក់ឱ្យ គេគិតពីយើងមួយពាងថ្លៃពីរពាន់រៀលដូចគ្នា ខ្ញុំអត់​ដឹង​ថា ​​ម្ចាស់គេ​(អ្នកដឹកទឹកលក់) បូមទឹកមកពីណាទេ ព្រោះអីគេដឹក​ឡា​ន"។

ពលរដ្ឋម្នាក់ទៀត ដែលមានបំណងប្រាថ្នាចង់បានទឹកស្អាតតបណ្តាញចូលដល់ក្នុងផ្ទះ លោកស្រី ម៉ែន សៀន ក៏បានលើកឡើងដែរថា៖ "អ្នកភូមិគ្រប់តែគ្នាអត់ទឹកស្អាត អានេះជីកមកទឹកប្រៃ (អណ្តូ​ង​ស្នប់) ភ្លក្សមើលទៅដឹងហើយ ទឹកប្រៃទាំងអស់ យកទៅធ្វើអីកើត"

ជុំវិញរឿងចង់បានទឹកស្អាតប្រើប្រាស់នេះ លោក ញ៉ែម យី ចៅសង្កាត់រងស្មាច់មានជ័យ ទទួលស្គាល់ថា​ ប្រជាពលរដ្ឋរស់នៅជាយៗសង្កាត់ស្មាច់មានជ័យ ប្រមាណជាង២០០០គ្រួសារ ក្នុងនោះរាប់​ទាំង​ភូមិស្មាច់​មាន​ជ័យ ភូមិបឹងឃុនឆាង និងភូមិ៣ ជួបការលំបាកដោយសារកង្វះទឹកស្អាតពិតមែន។ លោកបានបន្ថែមថា រាល់សំណើរបស់ពលរដ្ឋ លោក​បានបញ្ចូនទៅអាជ្ញាធរក្រុងអស់ហើយ ដោយរង់ចាំដំណោះស្រាយដូចគ្នា។

ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាលរដ្ឋ អភិបាលក្រុងខេមរភូមិន្ទ លោក ឈេង សុវណ្ណដា ប​ញ្ជា​​​ក់ថា កន្លងទៅក្រុង​បានយកចិត្តទុក​ដាក់​ខ្ពស់លើបញ្ហាទឹកស្អាតនេះ តាមរយៈកិច្ចសុំអន្ត​រាគ​ម​ន៍​ទៅ​មន្ទីរ​ឧស្សា​ហក​ម្ម​ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋបាលខេត្ត ដើម្បី​ឆ្លើយ​តបនឹងតម្រូវការចាំ​បា​ច់​របស់ប្រជាពលរដ្ឋ។

លោកអភិបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា ​ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អា​ត​កំពុងអនុវត្តគម្រោងតភ្ជាប់បណ្តាញទឹកជាបណ្តើរៗនៅ​ភូមិក្បែរទីក្រុង។ លោក​​នឹង​ខិត​ខំ​សម្រ​ប​សម្រួលពន្លឿនដោះស្រាយបញ្ហាទឹកស្អាតបន្ថែមឱ្យអស់ពី​លទ្ធភាព។

ជាការកត់សម្គាល់ បច្ចុប្បន្នបណ្តាញទឹកស្អាតនៅក្នុងក្រុងខេមរភូមិន្ទ បើកចែកចាយឱ្យ​ប្រជាពល​រដ្ឋ​​ប្រើប្រាស់​មានកម្រិតនៅឡើយ។ គិតចាប់តាំង​ពី​ខែមីនា ​រហូតដល់ខែឧសភា ឆ្នាំ​២០២០នេះ ​ស្ថានភាព​កង្វះទឹក​ស្អាតមិនធ្ងន់ធ្ងររហូតដល់ដឹកទឹកចែកចាយជូនពលរដ្ឋដូច​កាល​ឆ្នាំ២០១៩។

គួរបញ្ជាក់ថា សង្កា​ត់​ស្មាច់​មាន​ជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែងរបស់​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងប្រឈមការអត់ទឹកប្រើប្រាស់ជារៀងរាល់ឆ្នាំនៅរដូវប្រាំង។ ទាក់ទិននឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ អាជ្ញា​ធរ​កំពុងរិះ​​រកគ្រប់​មធ្យា​បាយ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​។

(អត្ថបទដកស្រង់) - ​រក្សាសិទ្ធិដោយ ឈឹម មករា

Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...