Skip to main content

ធនាគារអភិវឌ្ឍន៍ជនបទ ទំលាក់ប្រាក់ ៥០លានដុល្លារឲ្យកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងដាំដុះបន្លែ

ឯកឧត្តម កៅ ថាច ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នាឱកាសចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានពិសេសរបស់រាជរដ្ឋាភិបាល មានប្រសាសន៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភានេះ នៅនៅសាលាខេត្តកំពង់ចាម។ ប្រភពរូបភាពដើមអម្ពិល

កំពង់ចាម៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ទំលាក់ថវិកាឥណទានពិសេស ៥០លានដុល្លារអាមេរិក ឱ្យប្រជាកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ រៀបចំផែនការកសិកម្មនិងចិញ្ចឹមឱ្យច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់តម្រូវទីផ្សារស្បៀងអាហារក្នុងស្រុកប្រកបដោយ​និរន្តរភាព។ ក្នុងន័យនេះ សម្តៅចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង បង្កើតឱកាសការងារ និងលើកកម្ពស់វិស័យកសិកម្មឱ្យកាន់តែ​ប្រសើរឡើង​។ នេះបើតាមឯកឧត្តម កៅ ថាច ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្នុង​ឱកាសចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានពិសេសរបស់រាជរដ្ឋាភិបាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភានេះ នៅសាលាខេត្តកំពង់ចាម ។

គោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល មានទឹកប្រាក់ចំនួន ៥០លានដុល្លារអាម៉េរិកនេះ នឹង​ជូនដល់ប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ចាម សរុបចំនួនប្រមាណជាង២០០នាក់។

ឯកឧត្ត កៅ ថាច បានបន្តថា ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិកនេះ បង្កើតឡើងដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែសង្វាក់​​ផលិត​កម្មក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការ​នាំ​ចូល​នៅ​ក្នុងដំ​ណា​ក់កាល​ដែល​សេដ្ឋកិច្ចកម្ពុជា​ជួ​បប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​​កើត​ចេញ​ពី​ជំងឺ​ឆ្លង​ COVID-19 និងបញ្ហា EBA។

កម្មវិធីហិរញ្ញប្បទានពិសេស ទឹកប្រាក់ចំនួន ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ​ពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទានដូចជា បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦ភាគរយ មក៥ភាគរយ និង សម្រាប់ទុនវិនិយោគ ពី ៦.៥ភាគរយ មក៥.៥ភាគរយ ដោយមិនគិតកម្រៃសេវាផ្សេងៗ។ កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ឆ្នាំ ទៅ៧ឆ្នាំ សម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា២ឆ្នាំ សម្រាប់ទុនបង្វិល។

បន្តមិនអនុញ្ញាតឱ្យអតិថិជន ដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្បទាន (Refinancing)។ ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះសហគ្រាសធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយក្នុងរយៈពេល១ខែ​​បន្ទាប់​ពី​ទទួល​បាន​ឥណទាន។ កែសម្រួលលក្ខខណ្ឌតម្រូវឲ្យ «សហគ្រាសធុនតូច និងមធ្យម បង្កើតឱកាសការងារថ្មីចាប់ពី៥នាក់ឡើងទៅ» ទៅជា »លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី»។

ពិធីផ្សព្វផ្សាយគោលការណ៍ឥណទាននេះ អញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, បណ្ឌិត ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល, តំណា​ង​អគ្គនា​យក​ដ្ឋាន​កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ, តំណាងអគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មពេទ្យសត្វ និងអភិបាលរងខេត្ត អភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ចាក់ថា តាមរយៈការដាក់ចេញកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ខេត្តកំពង់ចាមកំពុងចម្រើនជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

ទន្ទឹមគ្នានេះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានឱ្យដឹងទៀតថា នៅឆ្នាំ២០១៩-២០២០នេះ ​ខេត្តកំពង់ចាម​ សល់​ស្រូវសម្រាប់​នាំ​ចេញ​ចំនួន ១៧០ ​៥៧៣​តោន។ ដំណាំ​រួមផ្សំ ​បន្លែ​បាន​ចំនួន​ ១៦៥,​៨៦២​តោន ការ​ចិញ្ចឹមសត្វគ្រប់​ប្រភេទ មាន​ចំនួន ៦,២០៣,៦៦០ក្បាល និងក្រោយការហូប យើងនៅសល់សាច់ ៣១,៩៦២តោន។ ការងារចិញ្ចឹមត្រី បានចំនួន ៣៩,០៤០តោន និងក្រោយការហូបចុក យើងនៅខ្វះត្រីហូបចំនួន ២៤,០៨៨តោន៕








Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...