![]() |
ស្រូវ Japonica សាកល្បងដាំដុះក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ស្ថិតនៅភូមិរស្មីសាមគ្គី ឃុំជុំកែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ |
ភ្នំពេញ ៖ គោលបំណងពង្រីកទីផ្សារអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្រៅពីអង្ករក្រអូបរបស់កម្ពុជា លោកសាស្ត្រាចារ្យ HUANG MING AN បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំចូលប្រភេទពូជស្រូវ Japonica ចំនួន១០ពូជ មកសាកល្បងដាំដុះក្នុងលក្ខខណ្ឌប្រទេសកម្ពុជា។ នេះបើតាមព័ត៌មានរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
ក្រោយពីសាកល្បងដាំដុះអស់រយៈពេល៦ឆ្នាំកន្លងមក ក្រុមហ៊ុនហ៊ុន CAMBODIAN HUANG MING AN VISION AGRICULTURAL TECHNOLOGY ស្ថិតនៅភូមិរស្មីសាមគ្គី ឃុំជុំកែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរកឃើញពូជស្រូវចំនួនពីរដែលមានលក្ខណៈសមស្រប គ្រោងស្នើសុំចុះបញ្ជីក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានបំណងពង្រីកការដាំដុះបន្ថែមទៀត នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង, បង្កើតរោងចក្រផលិតជី និងថ្នាំការពារដំណាំនៅកម្ពុជា, កំពុងពិនិត្យ និងរៀបចំគម្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំកសិកម្មនៅកម្ពុជា តាមរយៈវិទ្យាស្ថានដំណាំកសិកម្ម តេជោ ឡុងអាន, និងក្រោយពេលចុះបញ្ជីរួច ក្រុមហ៊ុននិងសហការជាមួយសហគមន៍កសិកម្ម តាមរយៈការធ្វើកិច្ចសន្យាដាំដុះពូជស្រូវ Japonica ។
Comments
Post a Comment