![]() |
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ពីក្រុមហ៊ុនផលិតប្លាស្ទិក អ៊ាម៉្លូ...។ |
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១ម៉ឺនម៉ាស់ និងកែវទឹកចំនួន១០០ ពីក្រុមហ៊ុនផលិតប្លាស្ទិក អ៊ាម៉្លូ។ ការប្រគល់ធុងសំរាមទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី១៨ ខែឧសភាកន្លងទៅ។
លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ មានប្រសាសន៍ថា ការផ្តល់អំណោយធុងសំរាមនេះ គឺជាការចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមនៅតាមទីសាធារណៈ ខណៈរដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកខ្លាំងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ លូបង្ហូរទឹកជាដើម។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអ៊ាម្លូ ដែលបាននាំយកអំណោយទាំងនេះឧបត្ថម្ភដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ:ឱ្យកាន់តែប្រសើរ។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការគិតគួររដល់បញ្ហាសំរាមជាផ្នែកសំខាន់ដែលត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់ ដើម្បីសោភ័ណភាពខេត្តព្រះសីហនុ សណ្តាប់ធ្នាប់ អនាម័យ និងចូលរួមបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា៖ “សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសទៀតត្រូវចូលរួមថែរក្សាធុងសំរាមទាំងនេះទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា”៕
Comments
Post a Comment