Skip to main content

អង្គការ​ស្នាម​ញញឹម​​កម្ពុជា​​វះ​​កាត់ព្យា​បាល​​​មាត់​ឆែប​មិន​​គិត​ថ្លៃ​​នៅ​ក្នុង​ខែ​ឧស​ភា​នេះ ​


ឯកឧត្តម​ លីង ឈុន​អ៊ីង ​(Leung C​h​u​n​​ Yi​ng)​ អតីត​អភិ​បាល​ក្រុង​ហុង​កុង ​និង​ក្រុម​គ្រូពេទ្យ​ជំ​នា​ញ ​ពិនិ​ត្យ​មើល​ស្ថា​ន​ភាព​កុមារ​មាន​បញ្ហា​មាត់​ឆែប ​នៅមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ​នៅថ្ងៃ​ទី​០៣ ​ខែ​ឧសភា ២០១៩​។

ភ្នំពេញ​៖ ​អង្គ​ការ​ស្នាម​ញញឹ​ម​កម្ពុជា​នឹង​ធ្វើ​ការ​វះកាត់​មាត់​ឆែប​ជូន​ប្រ​ជាព​ល​រដ្ឋ​កម្ពុជា ​នៅ​ថ្ងៃ​ទី​​​១៩ ​ដល់​ថ្ងៃទី​២៤ ​ខែ​ឧស​ភា​ខាង​មុខ​នេះ។​ នេះ​បើតា​ម​ការ​លើក​ឡើង​រប​ស់​វេជ្ជ​បណ្ឌិត​ជំនាញ​នៃ​អង្គការ​ស្នាម​​ញ​ញឹម​​កម្ពុ​ជា​ នៅក្នុង​ជំនួប​ទស្សន​កិច្ច​ពិនិ​ត្យ​មើល​ស្ថា​ន​ភាព​កុមារ​មាន​បញ្ហា​មាត់​ឆែប ​នៅមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ​របស់​ឯកឧត្តម​ លីង ឈុន​អ៊ីង ​(Leung C​h​u​n​​ Yi​ng)​ អតីត​អភិ​បាល​ក្រុង​ហុង​កុង ​និង​ក្រុម​គ្រូពេទ្យ​ជំ​នា​ញ ​នៅថ្ងៃ​ទី​០៣ ​ខែ​ឧសភា ២០១៩នេះ​។

លោក​វេ​ជ្ជ​បណ្ឌិត​ ម៉ុក ​ធាវី ​នា​យក​គ្រប់​គ្រង​វេជ្ជ​សាស្ត្រ​នៃ​អង្គ​ការ​ស្នាម​ញ​ញឹ​ម​កម្ពុជា ​បាន​លើក​ឡើង​ថា ​ការ​វះ​កាត់ព្យា​បាល​កុមារ​មាត់​ឆែប​​រយៈ​​ពេ​ល​៦​ថ្ងៃខាង​មុខ​នេះ អ​ង្គ​ការ​ស្នាម​ញ​ញឹម​កម្ពុជា ​សហ​ការ​ជា​មួយ​ក្រុម​គ្រូ​ពេ​​ទ្យស្ម័គ្រ​ចិត្ត​ Face ​to ​Face ​មកពីសហ​រដ្ឋ​អា​ម៉េរិ​ក ម​ន្ទីរ​​ពេទ្យ​មិត្ត​​ភា​ព​ខ្មែរ​-សូវៀត ​នឹង​​ធ្វើ​ការ​វះកាត់​មាត់​ឆែប ​ក្រអូម​ឆែ​ប ​ពិការ​ត្រចៀក​ និងពិ​កា​រ​មុខ​មាត់​ផ្សេង​ៗ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដោ​យ​ឥត​បង់​ប្រាក់​។ ​


លោក​វេជ្ជ​បណ្ឌិត​ ម៉ុក ធាវី នាយកគ្រប់​គ្រង​វេជ្ជ​សាស្ត្រ​នៃ​អង្គ​ការ​ស្នាម​ញ​ញឹ​មកម្ពុជា​ និងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន!

លោក​វេជ្ជ​បណ្ឌិត​ ម៉ុក ធាវី នាយកគ្រប់​គ្រង​វេជ្ជ​សាស្ត្រ​ នៃ​អង្គ​ការ​ស្នាម​ញ​ញឹ​មកម្ពុជា​ ៖ ​“ដំណើរ​ការ​រហូត​មក​ដល់​បច្ចុប្បន្ន​ យើង​​ព្យា​បាលបាន​ជា​ង ​៥​ពាន់​នាក់​ហើយ ​ហើយ​យើង​នឹង​បន្ត​វះ​កាត់​បន្ត​ទៀត ​ក្រោម​​ការ​ជួយឧ​ប​ត្ថ​ម្ភ​ពី​​សប្បុរ​ស​ជន​ទាំ​ង​ស្រុក​និង​ក្រៅ​ស្រុក​ ! ​យើង​សង្ឃឹម​ថា ​នឹង​មាន​កិ​ច្ច​ស​ហ​​ប្រ​តិ​បត្តិ​ការ​ថ្មី​ទៀ​ត​ជា​មួយ​នឹង​អ​តី​ត​អភិបាល​ក្រុង​ហុង​កុង ​(ឯក​ឧត្តម L​e​u​n​g​ Ch​un​ ​Y​ing) ​ដែល​គាត់​បាន​អញ្ជើ​ញ​មកទស្សនកិច្ចអង្គការ​ស្នាម​ញ​ញឹ​មកម្ពុជា... យើង​នឹង​​ទំនា​​​ក់​ទំនង​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​”​។​

ទន្ទឹមគ្នានេះ​ ​នាយក​គ្រប់​គ្រង​វេជ្ជ​សាស្ត្រ​នៃ​អង្គ​ការ​ស្នាមញញឹមកម្ពុ​ជា ក៏អំ​ពា​វ​នាវដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ មាតា​បិតា ​អាណាព្យាបាល​ដែល​មាន​កូន​មា​​នបញ្ហា​ឆែប​មាត់ ​អាច​មក​ពិគ្រោះ​និង​ព្យា​បាល​បញ្ហា​ទាំង​នេះ​បា​ន ​នៅម​ន្ទី​​រពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូ​វៀត ​ឬ​ទាក់​ទង​ទៅ​អង្គការ​ស្នាម​ញញឹ​ម​កម្ពុជា​។​

ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក ​អង្គ​ការ​ស្នាម​ញញឹម​កុមារកម្ពុ​ជា​​ បាន​ជួយវះ​កា​ត់​​​និង​ព្យា​បាល​កុមារ​កម្ពុជា ​ដែល​​មាន​បញ្ហា​មាត់​ឆែប ​និ​ង​ក្រអូម​មាត់បាន​ជា​សះស្បើយ​ជាច្រើន​នាក់​មាន​នៅរាជធានី​ភ្នំពេញ ​និ​ង​តា​​មបណ្ដាខេត្តមួយចំនួន។ ស្របគ្នា​នេះ​ដែរ ​​​វេជ្ជ​បណ្ឌិត​ជំនាញ​បាន​បញ្ជាក់ថា ​កុមារ​ដែ​ល​មា​​នប​ញ្ហា​មាត់​ឆែប ​ក្រអូម​ឆែ​ប ​ពិការ​​ត្រចៀក ​និង​ពិការ​មុខមាត់ ​អាចព្យា​បា​​ល​ជា​សះ​ស្បើយ ​ប្រសិន​បើ​ម្តាយ​ឪពុក ​ឬអាណា​ព្យា​បាល​កុមា​រ​ប្រ​ញា​ប់​​ព្យា​បាល​ទាន់​ពេល​វេលា​។​






Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...