Skip to main content

ស្ងាត់ៗ បរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាប់ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង​

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការស្រុកបសេដ្ឋជាស្រុកបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ។ រូបភាពដោយ ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនានេះ រដ្ឋបាលស្រុកបរសេដ្ឋនៃ​ខេត្តកំពង់ស្ពឺ និងក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសទទួលស្គាល់​ជាផ្លូវការ​ស្រុកបញ្ឈប់ការបន្ទោ​បង់​ពាស​វាលពាសកាលទាំងស្រុង​  ឬស្រុក ODF ក្រោមអធិបតីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីពាក់ព័ន្ធក្នុងខេត្ត និងប្រជាពលរដ្ឋ ១ពាន់បីរយនាក់​ចូលរួមយ៉ាងច្រើនកុះករ​មកពីគ្រប់ឃុំ​​ទាំងអស់។ ការប្រកាសនេះ បន្ទាប់​ពី​ស្រុកបរសេដ្ឋ ត្រូវបានគណៈកម្មការវាយតម្លៃជាប់ជាស្រុកបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង​ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ស្រុកបរសេដ្ឋមានឃុំចំនួន១៥ មាន២១៨ភូមិ មានប្រជាជនរស់នៅចំនួនជាង ២ម៉ឺនប្រាំបួនពាន់ខ្នងផ្ទះ ហើយ​បច្ចុប្បន្ន​ផ្ទះ​មានបង្គន់អនាម័យប្រើប្រាស់មានចំនួន​កៅសិបបី​ភាគរយ ប្រាំពីរភា​គរយកំពុង​ប្រើប្រាស់បង្គន់អនាម័យរួមគ្នា ​និងចំនួន​តិចតូចបំផុត​ពុំទាន់​មានបង្គន់អនាម័យ។ ប្រជាពល​រដ្ឋ​ក្នុង​ស្រុកបរសេដ្ឋប្រកបរបរកសិកម្ម និងមួយចំនួនជាកម្មកររោងចក្រនៅក្នុងខេត្ត។ ទន្ទឹមគ្នានេះ លោក​ ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺមាន​ប្រសាសន៍​បញ្ជាក់បន្ថែមថា ​"ប្រជាជនក្នុងស្រុក​បរ​សេដ្ឋទាំងមូលស្ទើរគ្រប់ខ្នងផ្ទះទៅហើយមានបង្គន់អនាម័យ​ប្រើប្រាស់គ្រប់គ្រួសារ​ គ្រាន់ថាប្រាំពីរភាគរយទៀតប្រើប្រាស់បង្គន់អនាម័យរួមគ្នា ក្រុមការងារខេត្តនឹងបន្ត​សហ​ការ​ធ្វើការ​​ជា​មួយអាជ្ញាធរ​ស្រុក ភូមិ ឃុំ អង្គការដៃគូរអភិវឌ្ឍន៍ ​ជម្រុញឱ្យការងារបង្គន់អនាម័យនេះបានសម្រេចទាំងអស់តែម្តង"។

លក្ខខណ្ឌជម្រុញឱ្យស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ក្លាយជាស្រុកបញ្ឈប់ការបន្ទោ​បង់​ពាស​វាល​ពាស​កាល​ទាំងស្រុង ដោយសារប្រជាពលរដ្ឋក្នុងឃុំនីមួយៗយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ នៅតាមផ្ទះ​បែង​ចែក​និង​ទុក​ដាក់​សំរាម​ឬ​កាក់​សំណល់​បាន​យ៉ាងត្រឹមត្រូវ មានទម្លាប់អនុវត្តអនាម័យលាងដៃនឹងសា​ប៊ូ ព្រមទាំងចូលរួមផ្សព្វផ្សាយនឹងទប់ស្កាត់មិនឱ្យមាន​សកម្ម​ភាពបន្ទោបង់ក្រៅបង្គន់អនាម័យ។ ស្របគ្នានឹងសកម្មភាពរបស់ប្រជាពលរដ្ឋ​នេះដែរ ស្រុកបរសេដ្ឋទទួលបានជោគជ័យ​ក្នុងការ​បញ្ឈប់​ការ​បន្ទោបង់ពាសវាលពាសកាល ក៏ដោយសារការចូលរួមលើកម្ពស់បញ្ហាអនាម័យពីអង្គការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា បើទោះបីស្រុកបរសេដ្ឋក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលយ៉ាងណាក្តី ប៉ុន្តែ​បច្ចុប្បន្នអត្រាគ្រប់ដណ្តប់​ក្នុង​ការប្រើប្រាស់​ទឹក​ស្អាត​នៅក្នុង​ស្រុក​បរសេដ្ឋ មានត្រឹមតែ​៥៩​ភាគរយប៉ុណ្ណោះនៃចំនួនខ្នងផ្ទះសរុប។ បញ្ហានៅកង្វះទឹកប្រើប្រាស់គ្រប់គ្រាន់នេះ ដោយយោងទៅតាមតំបន់ភូមិសាស្ត្ររបស់​ស្រុក។ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អាចនឹងក្លាយជាក្រុង​បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងក្នុងពេលឆាប់ខាងមុខនេះ បច្ចប្បន្នអត្រាគ្របដណ្តប់អនាម័យទូទាំងស្រុងបានចំនួន ៩៦ភាគរយរួចហើយ។  នេះជាការបញ្ជាក់របស់មន្ត្រីអភិវឌ្ឍន៍ជនបទខេត្ត។

គិតរហូតដល់ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា​​មានស្រុកចំនួនបួនហើយដែលទទួលស្គាល់ជាផ្លូវការ បានបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាលទាំងស្រុង។ ស្រុកទាំងបួននោះ រួមមាន ស្រុកបន្ទាយមាស (ខេត្តកំពត ប្រកាសថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦) ស្រុកស្វាយទាប (ខេត្តស្វាយរៀងប្រកាសថ្ងៃទី២៦ ខែមីនា ២០១៨) ស្រុករំដួល (ខេត្តស្វាយរៀងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩) និងស្រុកបរសេដ្ឋ (ខេត្តកំពង់ស្ពឺប្រកាសជាផ្លូវការនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០)។​





Comments

Popular posts from this blog

តើ​អ្វី​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) ?

គោលដៅ​​ចំនួន​ ១៧​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ដោយ​មាន​គោលបំណង​ដើម្បី​នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​ផ្នែក​ដ៏​សំខាន់ៗ​ នា​ឆ្នាំ​២០៣០​។​ គោលដៅ​ទាំងនេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ ១៦៩​ ចំណុច​ដៅ​ និង​ ២៣០​ សូចនាករ​។​ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាពនេះ បង្កើតនៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ ក្នុងម​ហា​សន្និ​បាត​​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​​​របៀបវារៈ​ឆ្នាំ​២០៣០​ថ្មី​ សម្រាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ទាំង១៧ ចំណុច រួមមាន ៖ ពុំមាន​ភាពក្រីក្រ, គ្រោះអត់ឃ្លានស្មើសូន្យ, សុខភាព និងសុខុ​មាល​ភាព​មាំមួន,​ ការអប់​រំ​ប្រកប​ដោ​យ​​​គុណ​ភាព​, សម​​ភាព​យេន​ឌ័រ,​ ទឹកស្អាត និងស្អាត, ថាមពលស្អាត​ មានតម្លៃ​សមរម្យ, ការ​ងារ​សម្បូរ​​និ​ង​កំ​ណើន​​សេ​ដ្ឋ​កិច្ច​, ឧ​ស្សា​ហ​កម្ម​ ន​វា​​នុ​វត្តន៍ និង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ, កាត់​បន្ថយ​​វិស​ម​​ភាព​​, ​ទីក្រុង​ សហគមន៍​​ប្រកប​ដោយ​​ចីរ​ភាព, ការប្រើប្រាស់ និង​ការ​ផលិត​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ, សកម្មភាព​បរិស្ថាន​, ជីវិត​ក្រោមដី, ​ជីវិត​លើដី, សន្តិភាព​ យុត្តិធ...

ស្ត្រីក្រុមប្រឹក្សាឃុំពង្រ ម្ចាស់ពានអ្នកដឹកនាំទឹកស្អាតនិងអនាម័យគំរូ

កំពង់​ឆ្នាំង : “អ្នក​នាំ​បង្គន់​អនា​ម័យ ​ឬ​ជើង​ឯក​បង្គន់”​ ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង ​តែង​ដាក់​ឱ្យ​លោក​ស្រី​ចាន់ ​ធី ​ជា​រឿយ​ៗ​។ ​មាន​អាយុ​៥៧​ឆ្នាំ ​បច្ចុប្បន្ន​អ្នក​ស្រី​ជា​​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ និង​ជា​សកម្ម​ជន​ដឹក​នាំ​អនា​ម័យ​មូល​ដ្ឋាន​ឆ្នើម​មួយ​រូប ​​នៅ​ក្នុង​ឃុំពង្រ​ទាំង​មូល​។ អ្នក​ស្រី​ចាន់ ​ធី ​តែង​ចុះ​ចែក​រំលែក​បទ​ពិសោធន៍​ទឹក​ស្អាត​និង​អនាម័យ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​និង​ជម្រុញ​ឱ្យ​គ្រួសារ​ទាំង​អស់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​សាង​សង់​បង្គន់​អនា​ម័យ​។ ​នៅ​ពេល​នេះប្រ​ជា​ពល​រដ្ឋ​ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ មាន​បង្គន់​ប្រើ​ប្រាស់​ ព្រម​ទាំង​​អនុវត្ត​អ​នា​ម័យ​ល្អ​នៅ​តាម​ផ្ទះ​។ សក​​ម្ម​ភា​ព​​ដឹក​នាំគំរូ​នៅ​ក្នុង​សហគ​មន៍​របស់​ម្ចាស់​ជ័យ​លាភី​ពាន​មាស​នេះ ទ​ទួល​បាន​ការ​គាំ​ទ្រ​ថ្នាក់​ដឹក​នាំ​ឃុំ ​ស្រុក ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​ទាំង​មូល​។​ ជើង​ឯក​បង្គន់​និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ពង្រ​ទទួល​បន្ទុក​ចុះ​ជួយ​កុមារ​និង​ស្ត្រី​ក្នុង​ឃុំនេះ​ ទទួ​ល​បា​​ន...

កម្ពុជាប្រើប្រាស់​ថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២០

តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និ​​ង​​​នាំ​​ចូលពី​ប្រទេស​ជិត​ខាង​ប្រមាណ ​១ពា​ន់​មេហ្គាវ៉ាត់បន្ថែម​។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និ​ង​ឆ្នាំ២០២៥​។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពល​នាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិត​​ថាមពល​ប្រើប្រាស់​នៅកម្ពុជា​ បណ្ដាលមកពីកត្តាបម្រែប្រួល​អាកាស​ធាតុ។ ​បញ្ហា​អាកាសធាតុ​ក្តៅនិង​ការខ្វះ​ទឹក គឺជា​ដើមចម​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនីមិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់គ្រប់គ្រាន់​។ បញ្ហានេះ​បាន​កើនឡើង​យ៉ាងគំហុកចាប់ពី​​ឆ្នាំ​២០១៩​​។ ត្រង់ចំណុច​អគ្គីសនី​កម្ពុជាពន្យល់ថា "ខ្វះ​ទឹក​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនីដែល​ចេញ​ពី​រោងចក្រ​​វា​រី​អគ្គិសនី​ថយចុះ ដោយ​មិនអាច​ធានា​ក...