កំពង់ចាម ៖ ពលរដ្ឋស្ត្រីរស់នៅភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា ពួកគេចង់ឱ្យភូមិឋានដែលខ្លួនកំពុងរស់នៅ គ្មានការបន្ទោរបង់ពាស់វាលពាសកាល ខណៈមានការបារម្ភខ្លាំងចំពោះសុខភាពរបស់សមាជិកគ្រួសារ ពិសេសសុខភាពស្រ្តីនិងកុមារ។ ទន្ទឹមនឹងការចង់បាននេះ ពលរដ្ឋទាំងនោះយល់ថា លទ្ធភាពសាងសង់បង្គន់អនាម័យមានតិចតួចបំផុត ចំពោះក្រុមគ្រួសារស្ទើរទាំងអស់ក្នុងភូមិ ។ ធ្វើដំណើរតាមទូកផង និងម៉ូតូផងចម្ងាយផ្លូវប្រមាណជាង២៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ឆ្ពោះទៅស្រុកកោះសូទិន រួចបានបន្តដំណើរទៅភូមិមួយទៀតដែលមានឈ្មោះថា ភូមិទួលកំពត។ ភូមិនេះមានចម្ងាយជាង៥ គីឡូម៉ែត្រទៀតពីទីប្រជុំជនជីហែរ ស្រុកកោះសូទិន។ ពេលចូលដល់ក្នុងភូមិភ្លាម ផ្លូវធ្វើដំណើរមានសភាពជាដានច្រកតូចៗ ខ្វាត់ខ្វែងកាត់គម្ពោធព្រៃតូចធំ ដោយផ្ទះខ្លះមានដាំដើមចេកជាច្រើនខ័ណ្ឌចែកជារបប។ ខណៈកំពុងបន្តដំណើរ យូរៗម្តងខ្យល់បក់ជះក្លិនលាមក ចេញពីគម្ពោធព្រៃជិតផ្លូវឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងភូមិពុំសូវអ៊ូរអរនេះ។ ប្រជាពលរដ្ឋនៅក្នុងភូមិទួលកំពត ភាគច្រើនជាអ្នកប្រកបរបរធ្វើចម្ការ មានចំនួនប្រមាណជាង១០០ គ្រួសារកំពុងរស់នៅផ្ទះជិតៗគ្នា ក៏ប៉ុន្តែបើក្រឡេក...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។