ឯកឧត្តម លីង ឈុនអ៊ីង (Leung Chun Ying) អតីតអភិបាលក្រុងហុងកុង និងក្រុមគ្រូពេទ្យជំនាញ ពិនិត្យមើលស្ថានភាពកុមារមានបញ្ហាមាត់ឆែប នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៣ ខែឧសភា ២០១៩។ ភ្នំពេញ៖ អង្គការស្នាមញញឹមកម្ពុជានឹងធ្វើការវះកាត់មាត់ឆែបជូនប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញនៃអង្គការស្នាមញញឹមកម្ពុជា នៅក្នុងជំនួបទស្សនកិច្ចពិនិត្យមើលស្ថានភាពកុមារមានបញ្ហាមាត់ឆែប នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត របស់ឯកឧត្តម លីង ឈុនអ៊ីង (Leung Chun Ying) អតីតអភិបាលក្រុងហុងកុង និងក្រុមគ្រូពេទ្យជំនាញ នៅថ្ងៃទី០៣ ខែឧសភា ២០១៩នេះ។ លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយកគ្រប់គ្រងវេជ្ជសាស្ត្រនៃអង្គការស្នាមញញឹមកម្ពុជា បានលើកឡើងថា ការវះកាត់ព្យាបាលកុមារមាត់ឆែបរយៈពេល៦ថ្ងៃខាងមុខនេះ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Face to ...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។