តាមការព្យាកររបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស ខណៈការផលិតថាមពលក្នុងស្រុកបានចំនួន ២៩៦៥ម៉េហ្គាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងប្រមាណ ១ពាន់មេហ្គាវ៉ាត់បន្ថែម។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ២,៤០១ មេហ្គាវ៉ាត់នៅរវាងឆ្នាំ២០១៥ និងឆ្នាំ២០២៥។ តម្រូវការថាមពលអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ កម្ពុជាត្រូវការថាមពលនាំចូលបន្ថែមប្រមាណ ២៥ភាគរយនៃថាមពលប្រើប្រាស់សរុបប្រចាំ។ ឧបសគ្គរាំងស្ទះក្នុងការផលិតថាមពលប្រើប្រាស់នៅកម្ពុជា បណ្ដាលមកពីកត្តាបម្រែប្រួលអាកាសធាតុ។ បញ្ហាអាកាសធាតុក្តៅនិងការខ្វះទឹក គឺជាដើមចមធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីមិនអាចបំពេញតម្រូវការអ្នកប្រើប្រាស់គ្រប់គ្រាន់។ បញ្ហានេះបានកើនឡើងយ៉ាងគំហុកចាប់ពីឆ្នាំ២០១៩។ ត្រង់ចំណុចអគ្គីសនីកម្ពុជាពន្យល់ថា "ខ្វះទឹកធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដែលចេញពីរោងចក្រវារីអគ្គិសនីថយចុះ ដោយមិនអាចធានាក...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។