សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ ២០២០នេះ។ ពីធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ព្រមទាំងមន្ត្រីពាក់ព័ន្ធចូលរួមសរុបចំនួន១៨៣នាក់ នៅសាលាខេត្តស្វាយរៀង។ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល មានប្រសាសន៍ថា ក្រុមការងារចុះមូលដ្ឋានមានតួនាទីចម្បងចំនួនបីសំខាន់ៗ រួមមាន : ទី១. ជួយលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន។ ការបង្កើនទំនាក់ទំនងនេះ ដើម្បីស្វែងយល់ ស្តាប់កង្វល់ សំណើ សំណូមពរប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ទី២. ក្រុមការងាររាជរដ្ឋាភិបាលចុះមូ...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។