លោក សម សិទ្ធិ ប្រធាននាយកដ្ឋានបញ្ញត្តិកម្មទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទកាសែតរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ (ភ្នំពេញ): អ្នករស់នៅរាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របនឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបប្រមាណ១លានម៉ែត្រគូប ចាប់ពីចុងឆ្នាំ២០២២ ហើយធានាការប្រើប្រាស់ពេញលេញរហូតដល់ឆ្នាំ២០៣០។ នៅក្នុងសន្និសីទកាសែតរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសាកន្លងទៅ លោក សម សិទ្ធិ ប្រធាននាយកដ្ឋានបញ្ញត្តិកម្មទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បច្ចុប្បន្នសមត្ថភាពផលិតទឹកស្អាតនៅទីក្រុងភ្នំពេញមានត្រឹម៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈតម្រូវការមានរហូតដល់ទៅ៧០ម៉ឺនម៉ែត្រគូប។ លោក សម សិទ្ធិ ពន្យល់ថា ទឹកស្អាតមិនទាន់ប្រើប្រាស់គ្រប់គ្រាន់តាមតំរូវការនៅពេលនេះ បណ្តាលមកពីតំបន់រដ្ឋបាលមួយចំនួនរបស់ខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញ។ លោកបន្តថា ជាដ...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។