![]() |
ថៃផ្តល់ទឹកស្អាតឥតគិតថ្លៃសម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋានដែលប្រើប្រាស់លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០% ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែ... |
(ទីក្រុងបាងកក)៖ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារ៍ ខែឧសភាកន្លងទៅ បានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃទឹកជាពិសេសសម្រាប់អ្នកប្រើទឹកលើសចំនួនកំណត់នៃការប្រើប្រាស់មិនគិតថ្លៃ។ នេះ បើតាមការប្រកាសព័ត៌មានរបស់អាជ្ញាធរទឹកស្អាតថៃ (MWA)។
អាជ្ញាធរទឹកស្អាតថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកស្អាតត្រូវផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋានដែលប្រើប្រាស់លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០% ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែគិតចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតដល់ខែកក្កដា។
សេចក្តីសម្រេចខាងលើនេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជនថៃ ព្យាយាមស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម COVID-19 និងជាការបន្ធូរបន្ថយថ្លៃចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ខណៈបញ្ហាដែលបង្កឡើងដោយជំងឺផ្លូវដង្ហើម COVID-19 បានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង ជាពិសេសទៅលើវិស័យទេសចរណ៍។
សូមបញ្ជាក់ថា មុនយុទ្ធនាការបញ្ចុះតម្លៃទឹកនេះ កាលពីថ្ងៃចន្ទ ទី២០ ខែមេសាកន្លងទៅ អាជ្ញាធរទឹកស្អាតថៃ បានប្រកាសកាលថានឹងកាត់បន្ថយថ្លៃទឹក ៣ភាគរយដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅបាងកក ខេត្តនុនថាបូរី និងខេត្តសាមុតប្រាកាន ក្នុងរយៈពេលបីខែ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ខណៈស្ថានភាពជំងឹផ្លូវដង្ហើមកូវីដ១៩ រីករាលដាលខ្លាំង។
អត្ថបទប្រែសម្រួល ម៉ៅ សំណាង
Merkur 37C Safety Razor Review – Merkur 37C
ReplyDeleteThe Merkur deccasino 37c is an excellent short handled DE safety razor. It is 바카라 more communitykhabar suitable for both heavy and non-slip hands 출장마사지 and is therefore a https://febcasino.com/review/merit-casino/ great option for experienced