ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកជំទាវភរិយា - លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់"មន្ទីរពេទ្យស្ត្រីនគរទេព"។ ភ្នំពេញ ៖ មន្ទីរពេទ្យស្រ្តីនគរទេពត្រូវបានសម្ពោធនិងដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កាលពីចុងខែមីនាកន្លងទៅ។ មន្ទីរពេទ្យស្ត្រីនេះ កើតឡើងដោយមូលនិធិនគរទេព និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីផ្តល់ការព្យាបាលផ្នែករោគស្រ្តីទូទៅ និងជំងឺមហារីករបស់ស្រ្តីជួយដល់ស្រ្តីកម្ពុជា ជាពិសេសស្រ្តីដែលខ្វះលទ្ធភាពព្យាបាលជំងឺ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការបើកដំណើរការ មន្ទីរពេទ្យស្រ្ដីនគរទេព នាពេលនេះ គឺឆ្លើយតបទៅនឹងត...

នេះជាទំព័រព័ត៌មានមួយ (ប្លុក) សរសេរដោយខ្ញុំបាទ ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ភី.អិន.អិន. ! បង្កើតឡើងក្នុងបំណងប្រមូលចងក្រងព័ត៌មានចំណេះដឹងទូទៅអំពីបញ្ហាទឹកស្អាត អនាម័យ ការអប់រំ ស្ត្រីនិងកុមារ អាហារូបត្ថម្ភ និងបរិស្ថាន ចែករំលែកទៅសាធារណជននៅលើបណ្តាញសង្គម។